iPhone SE 2 អាចមានតម្លៃត្រឹម ៣៩៩ ដុល្លារប៉ុណ្ណោះ
លោក Ming-Chi Kuo អ្នកវិភាគលើផលិតផល Apple ដ៏ល្បីឈ្មោះម្នាក់ បានព្យាករណ៍ថា iPhone SE 2 នឹងចេញលក់នៅដើមឆ្នាំ ២០២០ ។
តាមរយៈការអះអាងរបស់លោក បានឱ្យដឹងទៀតថា វានឹងមានលក្ខណៈស្រដៀង iPhone 8 ហើយមានជម្រើសទំហំផ្ទុក 64GB និង 128GB ជាមួយនឹងពណ៌ ៣ ជម្រើស គឺ ទឹកប្រាក់ , ប្រផេះ និង ក្រហម ។ ក្នុងនោះដែរ លោក Kuo ក៏បានទាយទុកមុនថា iPhone SE 2 នឹងមានតម្លៃត្រឹម ៣៩៩ ដុល្លារប៉ុណ្ណោះ ។
ខណៈការរចនានឹងយកតាម iPhone 8 វានឹងបំពាក់បន្ទះឈីបជំនាន់ចុងក្រោយបង្អស់របស់ Apple គឺ A13 ព្រមទាំង RAM ទំហំ 3GB ដូចទៅនឹង iPhone 11 និង iPhone 11 Pro ដែរ គ្រាន់តែ RAM តូចជាង 1GB ប៉ុណ្ណោះ ។
ទោះជាយ៉ាងណា iPhone SE 2 នឹងមិនមានមុខងារ 3D Touch ឡើយ ខណៈលោក Kuo ជឿជាក់ថា Apple នឹងផលិតវាចន្លោះពី ២ ទៅ ៤ លានគ្រឿងក្នុងមួយខែ ហើយរំពឹងថាក្រុមហ៊ុននេះនឹងលក់វាបានលើសពី ៣០ លានគ្រឿងក្នុងឆ្នាំ ២០២០ ខាងមុខ ៕
ប្រភព ៖ 9to5mac