Google កំពុងសំងំផលិត Pixel 5G
យោងតាមគេហទំព័រ Nikkei Asian Review បានឱ្យដឹងថា Google បានចាប់ផ្តើមធ្វើតេស្តលើស្មាតហ្វូន Pixel 5G ទៅហើយ ។ វានឹងជាទូរស័ព្ទផ្សេងគ្នាពី Pixel 4 ដែលបំពាក់ត្រឹមបច្ចេកវិទ្យា 4G ហើយកំពុងស្ថិតក្នុងសង្វាក់ផលិតកម្ម និង ត្រៀមចេញលក់ឆាប់ៗនេះ ។
ទោះជាយ៉ាងណា Pixel 5G នឹងមិនបង្ហាញខ្លួនក្នុងពេលឆាប់ៗឡើយនេះ ។ ប្រភពខាងលើអះអាងថា Google ទំនងរង់ចាំដល់ត្រីមាសទី ២ នៃឆ្នាំ ២០២០ ហើយដាក់បង្ហាញជាមួយ Pixel 4a ។
យ៉ាងណាមិញ ការធ្វើតេស្តផលិតរបស់ Pixel 5G កំពុងធ្វើឡើងនៅក្នុងប្រទេសចិន ប៉ុន្តែវានឹងផលិតនៅក្នុងប្រទេសផ្សេង សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្ម ខណៈប្រទេសវៀតណាមគឺជាជម្រើសដ៏ល្អបំផុត ៕
ប្រភព ៖ gsmarena