ឡានអគ្គិសនីថ្មីរបស់ BMW សាកភ្លើងមួយពេញ អាចជិះបានជិត ៦០០គ.ម៉
មនុស្សជាច្រើនកំពុងទន្ទឹមរង់ចាំរថយន្តអគ្គិសនីថ្មីរបស់ BMW គឺ iNext ខណៈក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះធានាថា អ្នករង់ចាំនឹងពេញចិត្ត នៅពេលដែលវាចូលសង្វាក់ផលិតកម្មនៅឆ្នាំ ២០២១ ។
BMW អះអាងថា រថយន្តអគ្គិសនី iNext ថ្មីរបស់ខ្លួន នឹងអាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ប៉ុន្តែក្រោយមកបានអះអាងវិញថា វាអាចបើកបានចម្ងាយ ៦០០ គីឡូម៉ែត្រ ។ ផ្ទុយទៅវិញ គេហទំព័រ Auto Express បានរាយការណ៍ថា ស្ថិតក្រោមការធ្វើតេស្តិ៍ពី WLTP រថយន្ត iNext មានចម្ងាយបើកបរត្រឹម ៥៧៩ គីឡូម៉ែត្រប៉ុណ្ណោះ រាល់ពេលសាកភ្លើងពេញម្តង ។
ចម្ងាយបើកបរប៉ុណ្ណោះ រថយន្ត BMW iNext នឹងបំពាក់កញ្ចប់អាគុយធំជាងគូប្រជែង ដូចជា Mercedes-Benz, Audi និង Tesla ជាដើម ។ បើយោងតាមរបាយការណ៍ វាអាចបំពាក់កញ្ចប់អាគុយដល់កម្លាំង ១២០ គីឡូវ៉ាត់ម៉ោងឯណោះ ។ លើសពីនេះទៅទៀត iNext នឹងបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ Semi-Autonomous Driving កម្រិតខ្ពស់បំផុត ដែល BMW បានបង្កើត ៕
ប្រភព ៖ Carscoops