ម៉ាឡេស៊ី នឹងផលិតឡានប្រើអគ្គិសនីដំបូងរបស់ខ្លួន ដាក់លក់ទាំងក្នុង និង ក្រៅស្រុក
ម៉ាឡេស៊ី មានគម្រោងផលិតរថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន ហើយគេរពឹងថានឹងចេញលក់នៅដើមត្រីមាសនៃឆ្នាំ ២០២១ ខាងមុខនេះ ជាមួយនឹងគោលដៅផលិត ៥០ ០០០ គ្រឿងសម្រាប់លក់ទាំងនៅក្នុង និង ក្រៅស្រុក ។
ប្រធានផ្នែកស្រាវជ្រាវទីផ្សារនៅវិទ្យាស្ថាន Malaysia Institute of Economic Research (MIER) លោក Tan Sri Kamal Salih បានឱ្យដឹងថា ក្រុមអ្នកបង្កើតគម្រោងបានបញ្ចប់គម្រោងផ្នែកពាណិជ្ជកម្ម និង កំពុងស្វែងរកទីតាំងផលិត ។ លោកបានបន្ថែមទៀតថា រថយន្តអគ្គិសនីនោះនឹងផ្អែកលើបច្ចេកវិទ្យារបស់ជប៉ុន ។
គួរឱ្យដឹងថា គម្រោងផលិតរថយន្តអគ្គិសនីនេះត្រូវគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៩ នេះតែម្តង ។ ក្រុមហ៊ុនអះអាងថា ពួកគេនឹងចេញរថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីមុនគេបង្អស់ នៅក្នុងកម្មវិធី 2020 Geneva Motor Show ៕
ប្រភព ៖ paultan