ញាក់សាច់! ត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ ម្ចាស់ TikTok កើបលុយបាន ៧ ពាន់លានដុល្លារយ៉ាងផុយ
TikTok គឺជាកម្មវិធីថត និង ចែករំលែកវីដេអូបែបសប្បាយៗ ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់វ័យក្មេង ជាពិសេសគឺយុវវ័យតែម្តង ។ TikTok ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ByteDance របស់ប្រទេសចិន ។
យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា TikTok អាចរកចំណូលបានចន្លោះពី ៧ ទៅ ៨,៤ ពាន់លានដុល្លារបាត់ទៅហើយ គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៩ នេះ ។
បច្ចុប្បន្នលោក Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance បានជាប់ចំណាត់ថ្នាក់លេខ ១០៣ លើ Bloomberg’s Billionaires Index ក្នុងចំណោមអ្នកមានបំផុតលើពិភពលោកទាំង ៥០០ នាក់ ជាមួយនឹងទ្រព្យសម្បត្តិសរុប ១៣ ពាន់លានដុល្លារ ។
TikTok មានចំនួនអ្នកប្រើប្រាស់សកម្មជាង ១,៥ ពាន់លាននាក់ប្រចាំខែ ហើយអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ៧០០ លាននាក់ទៀតផង ៕
ប្រភព ៖ nextshark