GoPro ចេញកាមេរ៉ា HERO8 Black និង HERO MAX ថ្មី សមត្ថភាពរឹតតែកប់
GoPro បានប្រកាសចេញកាមេរ៉ាថ្មីចំនួន ២ ម៉ូដែល គឺ HERO8 Black ដែលមានតម្លៃ ៣៩៩ ដុល្លារ និង HERO MAX តម្លៃ ៤៩៩ ដុល្លារ ។
ឥឡូវនេះ HERO8 Black មានទម្ងន់ស្រាលជាង HERO7 Black ១៤% ហើយមានកាមេរ៉ាទំហំ 12MP ជាមួយមុខងារ HDR ដែលមានភាពប្រសើរជាងមុន អាចថតរូប និង វីដេអូនៅទីងងឹតកាន់តែប្រសើរ ។
វាបានបន្ថែមមុខងារទប់លំនឹងវីដេអុថ្មី HyperSmooth 2.0 ដើម្បីជួយឱ្យវីដេអូកាន់តែរលូន , មុខងារកាត់បន្ថយខ្យល់រំខាន , អាចថតវីដេអ Slow-motion និង អាចថតដល់កម្រិត 4K ។
ដោយឡែក HERO MAX មានលេនចំនួន ២ ហើយអាចថតវីដេអូ ៣៦០ ដឺក្រេដល់កម្រិត 5.6K ហើយថែមទាំងមានមុខងារថតបែប Ultra-wide ថ្មី ហៅថា Max SuperView , អាចថត Live ក្នុងកម្រិត 1080p និង អនុញ្ញាតឱ្យអ្នកអាច Backup វីដេអូ និង រូបថតទៅលើសេវាកម្ម Cloud បានទៀតផង ។ លើសពីនេះ វាមានរន្ធ Microphones ចំនួន ៦ ដែល GoPro អះអាងថា នឹងផ្តល់សំឡេងបែប Stereo ល្អបំផុតក្នុងចំណោមកាមេរ៉ារបស់ខ្លួន ។
រឹតតែអស្ចារ្យ GoPro បានប្រកាសចេញនូវឧបករណ៍បន្ថែមក្រៅចំនួន ៣ គឺ អេក្រង់ Display Mod ទំហំ ១,៩ អ៊ីង អាចបត់បាន តម្លៃ ៨០ ដុល្លារ , ភ្លើង Light Mod មិនចូលទឹក តម្លៃ ៥០ ដុល្លារ និង Media Mod ដែលអនុញ្ញាតឱ្យអ្នកភ្ជាប់ Display Mod និង Light Mod នៅខាងលើ GoPro របស់អ្នក ។
HERO8 Black នឹងចេញលក់នៅថ្ងៃទី ១៥ ខែ តុលា ខណៈ HERO MAX នឹងចេញលក់នៅថ្ងៃទី ២៤ ខែ តុលា ខាងមុខនេះតែម្តង ៕
ប្រភព ៖ cnbc