មើលតម្លៃឡាន SUV កៅអី ៣ ជួរថ្មីខ្លាញ់គោ ១០ ម៉ូដែល កំពុងដាក់លក់នៅខ្មែរ
SUV កំពុងក្លាយជារថយន្តដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្ន ជាពិសេសសម្រាប់អ្នកមានគ្រួសារសមាជិកច្រើនតែម្តង ។ SUV ភាគច្រើនតែងមានកាប៊ីនខាងក្នុងធំទូលាយ ដែលផ្តល់ភាពងាយស្រួលដល់អ្នកដំណើរអង្គុយ ហើយអាចផ្ទុកឥវាន់បានច្រើនផងដែរ ។ មិនតែប៉ុណ្ណោះ SUV មួយចំនួនបានបំពាក់កៅអីមក ៣ ជួរ ដែលរឹតតែផ្តល់ភាពងាយស្រួល និង ចំណេញខ្លាំងដល់អ្នកប្រើប្រាស់ ៕
ខាងក្រោមនេះគឺជារថយន្ត SUV បំពាក់កៅអី ៣ ជួរថ្មីខ្លាញ់គោទាំង ១០ ម៉ូដែល កំពុងដាក់លក់នៅក្នុងប្រទេសកម្ពុជា៖
១) Toyota Rush ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៣៥ ៥០០ ដុល្លារ
២) Toyota Fortuner TRD ឆ្នាំ ២០២០ តម្លៃប្រហាក់ប្រហែល ៧២ ៩០០ ដុល្លារ
៣) Toyota Innova ឆ្នាំ ២០២០ តម្លៃប្រហាក់ប្រហែល ៥៤ ៨០០ ដុល្លារ
៤) Ford Everest Titanium 3.2L ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៧៧ ០០០ ដុល្លារ
៥) Hyundai Santa Fe ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៥៨ ៩៩០ ដុល្លារ
៦) Mazda CX-9 ឆ្នាំ ២០២០ តម្លៃប្រហាក់ប្រហែល ៨៤ ៩៩៩ ដុល្លារ
៧) Mitsubishi Pajero Sport ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៧១ ០០០ ដុល្លារ
៨) SsangYong Rexton ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៥៩ ៥០០ ដុល្លារ
៩) Nissan Terra ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៦៨ ៧០០ ដុល្លារ
១០) Chevrolet Trailblazer ឆ្នាំ ២០១៩ តម្លៃប្រហាក់ប្រហែល ៦៤ ៩៩៩ ដុល្លារ