ដឹងអត់ តារា YouTube ល្បីឈ្មោះ ១០ រូបនេះ រកលុយបានប៉ុន្មានពីវីដេអូមួយនាទី?
តារា YouTube ដែលជោគជ័យ និង កំពុងល្បីឈ្មោះខ្លាំង អាចរកចំណូលបានរាប់លានដុល្លារ ដោយគ្រាន់តែការបង្ហោះវីដេអូ ទៀងទាត់ ដូចជា វីដេអូបង្ហាញប្រដាប់ប្រដាក្មេងលេង , វីដេអូបង្រៀនផាត់មុខ និង វីដេអូលេងហ្គេម ជាដើម ។
ខាងក្រោមនេះគឺជាចំណូលដែលតារា YouTube ល្បីឈ្មោះអាចរកបានក្នុងវីដេអូមួយនាទី៖
១) Jacksepticeye (ឈ្មោះពិត Seán McLoughlin) ៖ អាចរកចំណូលបាន ១ ០៧៥ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ១៦ លានដុល្លារ)
២) Markiplier (ឈ្មោះពិត Mark Fischbach) ៖ អាចរកចំណូលបាន ១ ៣៩៣ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ១៧,៥ លានដុល្លារ)
៣) DanTDM (ឈ្មោះពិត Daniel Middleton) ៖ អាចរកចំណូលបាន ១ ៤៨៧ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ១៨,៥ លានដុល្លារ)
៤) PewDiePie (ឈ្មោះពិត Felix Kjellberg) ៖ អាចរកចំណូលបាន ៣ ៣១៩ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ១៥,៥ លានដុល្លារ)
៥) Ryan ToysReview (ឈ្មោះពិត Ryan Kaji) ៖ អាចរកចំណូលបាន ៥ ២០៤ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ២២ លានដុល្លារ)
៦) VanossGaming (ឈ្មោះពិត Evan Fong) ៖ អាចរកចំណូលបាន ១ ០៧៥ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ១៦ លានដុល្លារ)
៧) Jake Paul ៖ អាចរកចំណូលបាន ៨ ៥១១ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ២១,៥ លានដុល្លារ)
៨) Jeffree Star (ឈ្មោះពិត Jeffree Steininger) ៖ អាចរកចំណូលបាន ១០ ០៧៧ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ១៨ លានដុល្លារ)
៩) Logan Paul ៖ អាចរកចំណូលបាន ១១ ៦៨៨ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ១៤,៥ លានដុល្លារ)
១០) Dude Perfect (ឈ្មោះពិត Cory និង Coby Cotton ព្រមទាំងមិត្តភ័ក្តិ ៣ នាក់ទៀត) ៖ អាចរកចំណូលបាន ៨៥ ០២៦ ដុល្លារ ក្នុងវីដេអូមួយនាទី (ចំណូលសរុបកាលឆ្នាំ ២០១៨ គឺ ២០ លានដុល្លារ)
ប្រភព ៖ BI