Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Land Rover Defender បង្ហាញមុខជាថ្មី រូបរាងថ្មីសន្លាង ហើយនេះតម្លៃវា
បច្ចេកវិទ្យា

Land Rover Defender បង្ហាញមុខជាថ្មី រូបរាងថ្មីសន្លាង ហើយនេះតម្លៃវា

កញ្ញា ១២, ២០១៩

រថយន្ត Land Rover Defender ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយរូបរាងថ្មីសន្លាង ។ Land Rover Defender ថ្មីមានតួខ្លួន ២ ជម្រើស គឺ Defender 110 ជាម៉ូដែលទ្វារ ៤ និង Defender 90 ជាម៉ូដែលទ្វារ ២ ។ លើសពីនេះ វាចែកចេញជា ៦ ម៉ូដែល រួមមាន Defender, S, SE, HSE, First Edition និង Defender X ។

Defender ថ្មី បំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា កម្តៅកញ្ចក់មុខ , កញ្ចក់ចំហៀងចុច ហើយមានមុខងារកម្តៅ , ចង្កៀងមុខអូតូ , ផ្លិតទឹកអូតូ , ចង្កៀងមុខ-ក្រោយ LED និង យ៉ាន់ ១៨ អ៊ីង ជាដើម ។

បើនិយាយពីបច្ចេកវិទ្យាវិញ Defender ឆ្នាំ ២០២០ បំពាក់អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ទំហំ ១០ អ៊ីង ប្រភេទ Touchscreen អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay , មុខងារផែនទី Connected Navigation Pro , ប្រព័ន្ធសំឡេង ១៨០ វ៉ាត់ និង កុងទ័រប្រភេទ TFT ជាដើម ។

ចំណែកឯប្រព័ន្ធជំនួយការបើកបរវិញ រួមមានដូចជា ប្រព័ន្ធពិនិត្យសម្ពាធកង់ , ហ្វ្រាំងអូតូ , កាមេរ៉ា 3D មើលជុំវិញរថយន្ត , មុខងារមើលបាតរថយន្ត ClearSight Ground View , Cruise Control និង Speed Limiter , Driver Condition Monitor, Lane Keep Assist, កាមេរ៉ាចូលចត ៣៦០ ដឺក្រេ, Wade Sensing, Traffic Sign Recognition និង Adaptive Speed Limiter ផងដែរ ។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក Defender 110 P300 មានតម្លៃចាប់ពី ៤៩ ៩០០ ដុល្លារ ដោយប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៩៦ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ AWD ព្រមទាំងមុខងារ Terrain Response ។ រីឯ Defender 110 P400 វិញ ប្រើម៉ាស៊ីន Mild-hybrid ទំហំ ៦ ស៊ីឡាំង ដែលមានតម្លៃចាប់ពី ៦២ ២៥០ ដុល្លារ ។

Defender 110 នឹងចេញលក់នៅចន្លោះខែមីនា និង មិថុនា ឆ្នាំ ២០២០ ខណៈ Defender 90 នឹងចេញលក់នៅពេលក្រោយទៀត ៕

ប្រភព ៖ Carscoops

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

OPPO Find N2 Flip អេក្រង់ខាងក្រៅធំ រូបតូចច្រឡឹងស្តើងស្រាល កំពុងចាក់ចំបេះដូងមនុស្សស្រីជាមួយ

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ម៉ូតូ Peugeot ចាប់ផ្តើមដំណើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងលទ្ធផលនឹកស្មានមិនដល់

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ព្រឹត្តិការណ៍ដ៏អស្ចារ្យ «ការប្រគំតន្រ្តីល្អមែន» បានមកដល់ក្រុងភ្នំពេញហើយ!

មីនា ២៨, ២០២៣
អត្ថបទក្រុមហ៊ុន

ខ្នរ បានរៀបចំយុទ្ធនាការអប់រំចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និង សារជាតិដែកជាផ្លូវការនៅខេត្តបាត់ដំបង

មីនា ២៨, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់