ផ្អើលរូបរាងកាមេរ៉ា iPhone ស៊េរីថ្មី មានរូបរាងដូចរបស់ទាំងនេះ
កាលពីយប់ម្សិលមិញនេះ ក្រុមហ៊ុន Apple បានបញ្ចេញប្រភេទទូរស័ព្ទ iPhone ស៊េរីថ្មី iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ។
ក្រោយពីបញ្ចេញមិនទាន់បានប៉ុន្មានផង សង្កេតឃើញថា មានមនុស្សជាច្រើនបានដាក់ការចាប់អារម្មណ៍ខ្លាំងទៅលើទូរស័ព្ទប្រភេទថ្មីនេះ ។ ជាមួយគ្នានោះដែរ មហាជនមួយចំនួនក៏បាននាំគ្នាធ្វើការប្រៀបធៀបបែបកំប្លែង ដោយពួកគេបានចាប់អារម្មណ៍ថា មុខកាមេរ៉ាដែលនៅពីក្រោយប្រភេទទូរស័ព្ទ iPhone 11 ទាំងប៉ុន្មាននេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងមុខសត្វ ឬ ផ្លែឈើ ជាដើម ។
ជាក់ស្ដែង រូបភាពប្រៀបធៀបមុខកាមេរ៉ា iPhone 11 ទៅនឹងសត្វរញី និង iPhone 11 Pro ទៅនឹងផ្លែដូង រួមទាំងរូបប្រៀបធៀបទៅហ្នឹងរបស់ច្រើនមួយចំនួនទៀតគឺកំពុងផ្ទុះខ្លាំងលើបណ្ដាញសង្គម ។ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិថា ពិតជាដូចគ្នាមែន ដោយអ្នកខ្លះលេងសើចថា iPhone ស៊េរីថ្មីនេះគឺស្រស់ស្អាតបែបធម្មជាតិពិតៗ ៕