Ferrari 812 GTS ថ្មី ជាឡានបើកដំបូលកម្លាំងខ្លាំងបំផុតលើលោក
Ferrari បានបញ្ចេញរថយន្តស្ព័រម៉ូដែលថ្មី 812 GTS ជាផ្លូវការ ដែលវាជាប្រភេទបើកដំបូល ផលិតផ្អែកលើម៉ូដែល 812 Superfast ។
មិនតែប៉ុណ្ណោះ 812 GTS បានប្រើម៉ាស៊ីនដូច 812 Superfast ដែរ គឺ ម៉ាស៊ីន Naturally Aspirated ចំណុះ ៦,៥ លីត្រ ទំហំ ១២ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៧៨៩ សេះ ធ្វើឱ្យវាក្លាយជារថយន្តបើកដំបូលមានកម្លាំងខ្លាំងបំផុតលើពិភពលោក ។ វាអាចរត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣ វិនាទីឡើយ ហើយមានល្បឿនអតិបរមា ៣៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
812 GTS អាចបើកដំបូលបានដោយប្រើរយៈពេល ១៤ វិនាទី ។ វាក៏មានកញ្ចក់ក្រោយចុចអូតូ ដែលដើរតួជាអ្នកកាត់សំឡេងខ្យល់ ដើម្បីឱ្យអ្នកបើកបរអាចស្តាប់ឮសំឡេងនៃម៉ាស៊ីន V12 របស់វា ៕
ប្រភព ៖ Carscoops