Asus ROG Phone II តម្លៃ ៩៩០ ដុល្លារ ញាត់លក្ខណៈពិសេសកប់ៗ
Asus ទើបតែបញ្ចេញទូរស័ព្ទប្រភេទ Gaming របស់ខ្លួន គឺ ROG Phone II ដែលវានឹងមានលក់ទូទាំងពិភពលោកតែម្តង ។
Asus ROG Phone II បំពាក់លក្ខណៈពិសេសមកកប់ៗតែម្តង ដូចជា RAM ទំហំ 12GB , ទំហំផ្ទុក 512GB , ឈីប Snapdragon 855+ , អេក្រង់ទំហំ ៦,៥៩ អ៊ីង AMOLED 120 Hz 10-bit HDR និង ស្កេនម្រាមដៃលើអេក្រង់ ជាដើម ។ រីឯខ្នងខាងក្រោយ ROG Phone II បំពាក់កាមេរ៉ាគោលទំហំ 48MP និង កាមេរ៉ា Wide-angle ទំហំ 13MP ។
Asus ROG Phone II មានតម្លៃ ៩៩០ ដុល្លារ ។ ដោយឡែក Asus ក៏បញ្ចេញ ROG Phone II ប្រភេទ Ultimate Edition ផងដែរ ដោយមានទំហំផ្ទុកដល់ទៅ 1TB ហើយមានតម្លៃ ១ ៣២០ ដុល្លារ ៕
ប្រភព ៖ gsmarena