ស្មាតហ្វូនប្រើកាមេរ៉ាមុខទម្លុះអេក្រង់ ដំបូងបង្អស់របស់ LG ចេញលក់តម្លៃ ៤៥០ ដុល្លារ
នៅក្នុងឆ្នាំ ២០១៩ នេះ LG បានបញ្ចេញស្មាតហ្វូនជាច្រើនម៉ូដែល ហើយម៉ូដែលចុងក្រោយបង្អស់ គឺ Q70 ។
Q70 គឺជាស្មាតហ្វូនដំបូងបង្អស់របស់ LG ដែលទទួលបានការរចនាកាមេរ៉ាមុខទម្លុះអេក្រង់ ដែល LG ហៅវាថា Hole-In-Display ។ Q70 ប្រើអេក្រង់ទំហំ ៦,៤ អ៊ីង កម្រិត Full HD+ ។
កាមេរ៉ាទម្លុះអេក្រង់នោះមានទំហំ 16MP ខណៈខ្នងខាងក្រោយរបស់វាប្រើកាមេរ៉ា ៣ គ្រាប់ គឺ កាមេរ៉ាគោល ទំហំ 32MP f/1.8 , កាមេរ៉ា Ultra-Wide-Angle ទំហំ 13MP ថតបាន ១២០ ដឺក្រេ និង កាមេរ៉ា Depth Sensor ទំហំ 5MP ។
ចំណែកឯខួរក្បាលរបស់វាវិញ គឺ Snapdragon 675 , RAM ទំហំ 4GB និង ទំហំផ្ទុក 64GB ហើយក៏អាចបន្ថែម micro SD បានផងដែរ ។
ថ្វីបើ Q70 ជាទូរស័ព្ទកម្រិតថវិកា ប៉ុន្តែវាបានបំពាក់លក្ខណៈពិសេសទាំងអស់ ដែលមានលើស្មាតហ្វូនប្រភេទ Flagships ដូចជា V50 ThinQ និង G8 ThinQ គឺ អាវក្រោះការពារទឹក IP68 , កម្រិតសំឡេង 32-bit Quad DAC Audio , ប្រព័ន្ធសំឡេង DTS:X 3D Stereo Sound , សាកថ្មល្បឿនលឿន Quick Charge 3.0 និង ថាមពលថ្ម 4,000mAh ។ LG Q70 មានតម្លៃ ៥៤៨ ៩០០ វ៉ុនលើទីផ្សារប្រទេសកូរ៉េ ឬ ប្រហែល ៤៥០ ដុល្លារ ៕
ប្រភព ៖ gsmarena