Toyota បើករោងចក្រកែច្នៃអាគុយឡាន Hybrid នៅថៃ
ក្រុមហ៊ុន Toyota Motor Thailand បានបើករោងចក្រកែច្នៃអាគុយរថយន្ត Hybrid នៅក្នុងខេត្ត Chachoengsao ប្រទេសថៃ ដែលជារោងចក្រស្ថិតក្រៅប្រទេសជប៉ុនដំបូងបង្អស់ ។
រោងចក្រថ្មីខាងលើ បានចាប់ដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ចំនួន ៥ គឺ Toyota Daihatsu Engineering & Manufacturing (TDEM), Toyota Motor Asia-Pacific, Toyota Tsusho Thailand, Denso Thailand និង Siam Waste Management ។
លោក Ninnart Chaithirapinyo ប្រធានក្រុមហ៊ុន Toyota Motor Thailand បានឱ្យដឹងថា រោងចក្រខាងលើនឹងជួយលើកកម្ពស់ដល់ការលក់រថយន្ត Hybrid ក្នុងស្រុក ។
Hybrid គឺជាបច្ចេកវិទ្យាទាបបំផុតនៃរថយន្តអគ្គិសនី ដោយអាគុយរបស់វាត្រូវឆ្លងកាត់ដំណាក់កាលទាំង ៣ រួមមាន ជួសជុលឡើងវិញ , ប្រើឡើងវិញ និង កែច្នៃឡើងវិញ ។ លោក Ninnart អះអាងថា រោងចក្រខាងលើមានសមត្ថភាពអាចពិនិត្យវិនិច្ឆ័យអាគុយ ១០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយអាចកែច្នៃឡើងវិញ ២០ ០០០ គ្រឿងក្នុងមួយឆ្នាំ ។
គួរឱ្យដឹងថា Toyota បានចាប់ផ្តើមលក់រថយន្ត Hybrid ក្នុងប្រទេសថៃ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ៕
ប្រភព ៖ bangkokpost