បែកធ្លាយ OnePlus 7T នឹងប្រើឈីប SD 855+ ហើយមានអេក្រង់ 2K 90Hz
លក្ខណៈសម្បត្តិនៃស្មាតហ្វូន OnePlus 7T ដែលត្រូវប្រកាសជាផ្លូវការនៅខែក្រោយ ឥឡូវនេះបានបែកធ្លាយចេញមកបាត់ទៅហើយ ។
OnePlus 7T នឹងប្រើឈីប Snapdragon 855+ SoC ជាមួយនឹង RAM 8GB ហើយមានទំហំផ្ទុក ២ ជម្រើស គឺ 128GB និង 256GB ។ ស្មាតហ្វូននេះនឹងប្រើអេក្រង់ Super AMOLED ទំហំ ៦,៥៥ អ៊ីង ជាមួយនឹងកម្រិតបង្ហាញ 2K និង កម្រិត Refresh-rate 90Hz ។
ទោះជាយ៉ាងណា OnePlus 7T នៅតែរក្សាកាមេរ៉ាមុខ 16MP ហើយកាមេរ៉ាក្រោយមាន ៣ គ្រាប់ គឺ 48MP , 16MP និង 12MP ។ កាមេរ៉ាក្រោយនេះអាចថតវីដេអូប្រភេទ Wide-angle និង Slow-mo រហូតដល់ទៅ 960fps ។
ដោយឡែក ថាមពលថ្មរបស់វាដំឡើងពី 3,700mAh ទៅ 3,800mAh ។ វានឹងផ្តល់ជម្រើស ២ ពណ៌ គឺ ពណ៌ទឹកប្រាក់ (Frosted Silver) និង ពណ៌ខៀវ (Haze Blue) ៕
ប្រភព ៖ gsmarena