Ford Explorer Hybrid ឆ្នាំ ២០២០ ធំតែមាឌ តែស៊ីប្រេងតិច
ទីភ្នាក់ងារ EPA បានបញ្ចេញតួលេខនៃកម្រិតស៊ីប្រេងរបស់រថយន្ត Ford Explorer Limited Hybrid ឆ្នាំ ២០២០ ដែលអ្នកចូលចិត្តបើកបរផ្លូវឆ្ងាយនឹងពេញចិត្តខ្លាំង ។
Ford Explorer Limited Hybrid ប្រភេទប៉ុងមួយ RWD មានកម្រិតស៊ីប្រេងជាមធ្យម ៨,៧ លីត្រ , ៨,១ លីត្រក្នុងក្រុង និង ៨,៤ លីត្រក្រៅក្រុង សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ហើយចាក់មួយពេញអាចបើកបានចម្ងាយប្រហែល ៨០០ គីឡូម៉ែត្រ ។
ដោយឡែក Ford Explorer Limited Hybrid ប្រភេទប៉ុងពីរ 4WD វិញ មានកម្រិតស៊ីប្រេងជាមធ្យម ១០,២ លីត្រ , ៩ លីត្រក្នុងក្រុង និង ៩,៤ លីត្រក្រៅក្រុង សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។
សូមបញ្ជាក់ថា រថយន្ត Ford Explorer Limited Hybrid ប្រើម៉ាស៊ីនចំណុះ ៣,៣ លីត្រ កម្លាំង ៣១៨ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ១០ វគ្គថ្មី ។ វាអាចអូសសណ្តោងបានទម្ងន់រហូតដល់ទៅ ២ ២០០ គីឡូក្រាមឯណោះ ៕
ប្រភព ៖ Carscoops