Mercedes GLE Coupe ឆ្នាំ ២០២០ រចនារូបរាងថ្មី កាន់តែទូលាយ
Mercedes បានបញ្ចេញរថយន្តម៉ូដែល GLE Coupe និង GLE 53 Coupe ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដែលជាគូប្រជែងនឹង BMW X6 ។ វាទទួលបានការរចនាកាន់តែស្ព័រ និង ទាន់សម័យ ព្រមទាំងផ្លាស់ប្តូរចង្កៀងមុខក្រោយថ្មីទៀតផង ។
បើប្រៀបធៀបទៅនឹងស៊េរីមុន GLE Coupe ថ្មី មានប្រវែងវែងជាងមុន ៣៩ មីល្លីម៉ែត្រ និង ទទឹងធំជាងមុន ៧ មីល្លីម៉ែត្រ ជួយឱ្យវាកាន់តែទូលាយជាងមុន ។
ផ្នែកខាងក្នុង GLE Coupe បានបំពាក់កុងទ័រឌីជីថល ទំហំ ១២,៣ អ៊ីង ដែលជាប់ជាមួយអេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ទំហំ ១២,៣ អ៊ីដូចគ្នានៅលើតាប្លូស្បែក ប្រភេទ Artico ។ វាក៏បំពាក់ដៃចង្កូត និង កៅអីស្បែកបែបស្ព័រ ។
រថយន្តប្រភេទ Crossover Coupe នេះ ផ្តល់ជម្រើសម៉ាស៊ីនជាច្រើន ដូចជា GLE Coupe 350d 4MATIC ប្រើម៉ាស៊ីនម៉ាស៊ូត ទំហំ ៦ ស៊ីឡាំង កម្លាំង បង្កើតកម្លាំងបាន ២៦៨ សេះ និង GLE Coupe 400 d 4MATIC ប្រើម៉ាស៊ីនម៉ាស៊ូត ទំហំ ៦ ស៊ីឡាំង កម្លាំង បង្កើតកម្លាំងបាន ៣២៥ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩ វគ្គ 9G-Tronic និង ប្រព័ន្ធបើកបរប៉ុងពីរ AWD ។
ដោយឡែក GLE 53 Coupe ប្រើម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង បង្កើតកម្លាំងបាន ៤២៩ សេះ ដំណើរការជាមួយម៉ូទ័រអគ្គិសនី EQ Boost បង្កើតកម្លាំងបាន ២១ សេះទៀត ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៥ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
អ្វីដែលកាន់តែអស្ចារ្យ GLE Coupe ក៏ផ្តល់នូវ Option ពិសេសមួយ ហៅថា Airmatic ឬ E-Active Body Control ដែលជាប្រព័ន្ធបូមជំនួយពេលបើក Off-road ៕
ប្រភព ៖ Carscoops