ស្ងាត់ៗ Facebook ប្តូរពាក្យស្លោកប្រចាំត្រកូល “លេងឥតគិតថ្លៃ” ចេញ
Facebook បានផ្លាស់ប្តូរពាក្យស្លោកប្រចាំត្រកូលរបស់ខ្លួនស្ងាត់ៗ នៅលើទំព័រ Homepage ត្រង់កន្លែង Signup និង Login ។
ពាក្យស្លោក “It’s free and always will be” ដែលមានន័យថា “វាឥតគិតថ្លៃជារៀងរហូត” ត្រូវបានផ្លាស់ប្តូរទៅជា “It’s quick and easy” ដែលមានន័យថា “វារហ័ស និងងាយស្រួល” ជាលើកដំបូងក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ ។
Facebook ទំនងបានផ្លាស់ប្តូរពាក្យស្លោករបស់ខ្លួន នៅចន្លោះថ្ងៃទី ០៦ និង ទី ០៧ ខែសីហា កន្លងទៅនេះ ។ យ៉ាងណាមិញ គេហទំព័រ Business Insider បានទាក់ទងទៅកាន់ Facebook ដើម្បីចង់ដឹងពីមូលហេតុ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបឡើយ ៕
ប្រភព ៖ BI