កូរ៉េខាងត្បូងវ៉ារដាច់ជប៉ុន ខាងផ្គត់ផ្គង់គ្រឿងឡានធំបំផុតទៅវៀតណាម
កូរ៉េខាងត្បូង បានទម្លាក់ជប៉ុន ក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តធំបំផុត ជាមួយនឹងទំហំ Share ២៩% ។
យោងតាមនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០១៩ វៀតណាមបាននាំចូលគ្រឿងបន្លាស់រថយន្តពីកូរ៉េខាងត្បូង សរុប ៦៨៨,៣៦ លានដុល្លារ កើនឡើង ៥៧,៥៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ជប៉ុន បានធ្លាក់មកលេខ ២ ជាមួយនឹងទំហំទឹកប្រាក់សរុប ៤៣១,៨៩ លានដុល្លារ ធ្លាក់ចុះ ៦,៨៦% ខណៈចិនឈរនៅលេខ ៣ ដដែលជាមួយនឹងទំហំទឹកប្រាក់ ៤១២,៦៤ លានដុល្លារ កើនឡើង ១៥,៧% ។
សរុបសេចក្តីមក ចាប់ពីខែមករាដល់ខែកក្កដា ការនាំចូលគ្រឿងបន្លាស់ និង គ្រឿងបន្ទាប់បន្សំរថយន្តផ្សេង២កើនឡើង ១៥,៣% ស្មើនឹង ២,៣ ពាន់លានដុល្លារ ៕
ប្រភព ៖ vnexpress