vivo NEX 3 នឹងបំពាក់ថ្ម 6400mAh ហើយអាចសាកល្បឿនលឿន 120W
vivo NEX 3 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនឆាប់ៗខាងមុខនេះ ខណៈក្រុមហ៊ុនបានបញ្ចេញវីដេអូផ្លូវការរួចទៅហើយ ។ វាមានគេមអេក្រង់កោង ហៅថា “Waterfall Display” , រន្ធដោតកាស 3.5mm និង កាមេរ៉ាមុខងើបឡើង ។
បើតាមការបែកធ្លាយថ្មីអះអាងថា vivo NEX 3 នឹងអាចសាកថ្មល្បឿនលឿនកម្លាំង 120W SuperFlash Charge មកស្តង់ដារតែម្តង ជាមួយនឹងកញ្ចប់ថ្មដ៏ធំ 6400mAh ។ កាល vivo បញ្ចេញបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដំបូង វាចំណាយពេលត្រឹមតែ ១៣ នាទីប៉ុណ្ណោះ ដើម្បីសាកថ្មកម្លាំង 4000mAh ពេញ ។ ដូច្នេះ ទំហំថ្ម 6400mAh ទំនងចំណាយពេលត្រឹមកន្លះម៉ោងប៉ុណ្ណោះ ដើម្បីសាកថ្មពេញ ។
NEX 3 ត្រូវគេរំពឹងថា នឹងបំពាក់ឈីប Snapdragon 855+ ។ មិនតែប៉ុណ្ណោះ vivo ក៏បានបង្អួតពីបច្ចេកវិទ្យា 5G លើ NEX 3 ផងដែរ ។ NEX 3 5G អាចមានអេក្រង់លាតសន្ធឹងសរុប ៩៩,៣% ឯណោះ ៕
ប្រភព ៖ gsmarena