Galaxy A91 នឹងប្រើកាមេរ៉ា 108MP ហើយអាចសាកភ្លើងល្បឿនលឿន 45W
Samsung កំពុងសំងំធ្វើការលើស្មាតហ្វូនត្រកូល A របស់ខ្លួន ។ ត្រកូល A ឆ្នាំ ២០២០ នឹងប្រើឈ្មោះបញ្ចប់ដោយលេខ “1” ហើយម៉ូដែលខ្ពស់បំផុតគឺ Galaxy A91 ។
នាពេលកន្លងទៅនេះ គេដឹងថា Galaxy A91 នឹងប្រើកាមេរ៉ាក្រោយទំហំ ១០៨ MP , កាមេរ៉ា Ultrawide ទំហំ ១៦ MP និង កាមេរ៉ា Telephoto ទំហំ ១២ MP ជាមួយនឹងមុខងារ ៥x Optical Zoom ព្រមទាំងមុខងារ 3D ToF ទៀតផង ។
ឥឡូវនេះ Samsung បានបញ្ជាក់ដោយផ្ទាល់ថា A91 នឹងអាចសាកភ្លើងល្បឿនលឿន ៤៥ វ៉ាត់ ដូច Galaxy Note10+ និង Note10+ 5G ដែរ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះក៏បានបញ្ជាក់ពីការបង្ហាញខ្លួននៃ Galaxy A90 5G ផងដែរ ប៉ុន្តែវាអាចសាកភ្លើងត្រឹមកម្លាំង ២៥ វ៉ាត់ប៉ុណ្ណោះ ៕
ប្រភព ៖ gsmarena