Mercedes-Benz S-Class ឆ្នាំ ២០២០ ផ្លាស់ប្តូររូបរាងខ្លាំងដល់ម្លឹង !
រថយន្ត Mercedes-Benz S-Class ស៊េរីឆ្នាំ ២០២០ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខ ខណៈវាកំពុងស្ថិតក្រោមដំណើរការ ប៉ុន្តែថ្មីៗនេះ គេបានទម្លាយរូបរាងខាងក្រៅរបស់ S-Class ដែលមើលទៅហាក់ផ្លាស់ប្តូរយ៉ាងខ្លាំង ។
យោងតាមរូបភាពដែលបង្ហាញនោះ S-Class បានបំពាក់ចង្កៀងមុខ និង ប៉ាណាមុខថ្មី ខណៈចង្កៀងក្រោយស្រដៀងទៅនឹងម៉ូដែល CLS ។ យ៉ាងណាក៏ដោយ វាគ្រាន់តែជារូបបែប Render ប៉ុណ្ណោះ មិនមែនប្រាកដថា S-Class នឹងមានរូបរាងបែបនោះឡើយ ។
ដោយឡែក ផ្នែកខាងក្នុងវិញ Mercedes-Benz កំពុងកែកុនយ៉ាងខ្លាំងសម្រាប់ S-Class ស្របពេលដែលគេប្រមាញ់បានផ្នែកខាងក្នុងរបស់វា ដែលមើលទៅដូចថ្មីទាំងស្រុង (All-new) តែម្តង ។
លើសពីនេះទៅទៀត S-Class ឆ្នាំ ២០២០ ទំនងមានជម្រើសម៉ាស៊ីន Hybrid ចំណុះ ២,៩ លីត្រ ព្រមទាំង ម៉ាស៊ីនសាំង និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រផងដែរ ។ មិនតែប៉ុណ្ណោះ វានឹងនៅតែផ្តល់ជម្រើសម៉ូដែល S63 ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ៕
ប្រភព ៖ Carscoops