ម៉ូតូ Kawasaki Z1000 R ឆ្នាំ ២០២០ រូបរាងកាចអស់ទាស់
បន្ទាប់ពីបានចេញម៉ូដែល Z1000 ឥឡូវនេះក្រុមហ៊ុន Kawasaki បានបន្តបញ្ចេញ Z1000 R ស៊េរីឆ្នាំ ២០២០ ជាមួយនឹងការអាប់ដេតថ្មីមួយចំនួនផងដែរ ។
Kawasaki Z1000 R នៅតែមានការរចនាបែប Sugomi ប៉ុន្តែបានបន្ថែមពណ៌ និង តែមថ្មីកាន់តែទាក់ទាញ ។ មិនតែប៉ុណ្ណោះ អ្វីដែលផ្លាស់ប្តូរខ្លាំងគួរឱ្យកត់សម្គាល់ គឺប្រព័ន្ធបូមក្រោយរបស់ Z1000 R ដែលអាចសារ៉េបាន ។
ម៉ូតូ Kawasaki Z1000 R មានប្រវែង ២,០៤ ម៉ែត្រ , ទទឹង ០,៧៩ ម៉ែត្រ , កម្ពស់ ១,០៥ ម៉ែត្រ , កម្ពស់កែប ០,៨១ ម៉ែត្រ និង ទម្ងន់ ២២១ គីឡូក្រាម ។ វានៅតែប្រើម៉ាស៊ីន ១ ០៧៣ សេសេ DOHC ទំហំ ៤ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១៤២ សេះ ជាមួយនឹងចង្កឹះលេខ ៦ វគ្គដដែល ។
សូមបញ្ជាក់ថា Kawasaki Z1000 R ឆ្នាំ ២០២០ នឹងចេញលក់នៅខែវិច្ឆិកាខាងមុខ ក្នុងតម្លៃ ១៣ ៥០០ ដុល្លារនៅប្រទេសជប៉ុន ៕
ប្រភព ៖ zing