ចិនលេងខ្លាំងដៃផង! ដំឡើងពន្ធរថយន្តផលិតនៅអាមេរិក ២៥%
សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និង សហរដ្ឋអាមេរិក បានបន្តកើនឡើងកម្តៅឥតឈប់ឈរ ខណៈប្រទេសចិនបានប្រកាសគម្រោងដំឡើងថ្លៃពន្ធ សរុប ៧៥ ពាន់លានដុល្លារនៃទំនិញដែលនាំចូលពីសហរដ្ឋអាមេរិក ។
ការដំឡើងពន្ធនេះនឹងប៉ះពាល់លើទំនិញជាច្រើនប្រភេទ ដោយក្នុងនោះរួមទាំងរថយន្តដែលផលិតនៅក្នុងសហរដ្ឋអាមេរិកផងដែរ ដូចជា BMW, Ford, Mercedes និង Tesla ជាដើម ។
គួរឱ្យដឹងថា រថយន្តផលិតនៅអាមេរិកជាច្រើនតែងនាំចូលទៅក្នុងប្រទេសចិន ដោយក្នុងនោះរថយន្តលក់ដាច់បំផុតមានដូចជា BMW X5, Mercedes GLE និង Mercedes GLS ជាដើម ។ ការដំឡើងពន្ធខាងលើ នឹងធ្វើឱ្យរថយន្តទាំងនោះមានតម្លៃកាន់តែថ្លៃនៅក្នុងប្រទេសចិន ៕
ប្រភព ៖ Carscoops