Toyota គ្រោងផលិតរថយន្តកំពូល Off-road ថ្មី Tj Cruiser ចេញលក់ក្នុងខែធ្នូនេះ
រថយន្ត Tj Cruiser បានបង្ហាញខ្លួនជាគំរូរថយន្តនៅក្នុងកម្មវិធី Tokyo Motor Show កាលពីឆ្នាំ ២០១៧ ប៉ុន្តែឥឡូវនេះរបាយការណ៍មកពីជប៉ុនមួយអះអាងថា Toyota កំពុងពិចារណាផលិតវាលក់នៅមុនឆ្នាំ ២០២០ ខាងមុខ ។
យោងតាមគេហទំព័ររថយន្ត Best Car របស់ជប៉ុន ដែលស្រង់សំដីខ្សែបណ្តាញរបស់ក្រុមហ៊ុន Toyota បានឱ្យដឹងថា Tj Cruiser នឹងបង្ហាញខ្លួនក្នុងខែតុលា នៅកម្មវិធី Tokyo Motor Show ឆ្នាំ ២០១៩ មុនពេលចេញលក់នៅក្នុងខែធ្នូ ។
Tj Cruiser មានការរចនាបែប SUV កាត់រថយន្តវ៉ែន ដែលគួមផ្សំភាពធំទូលាយ និង សមត្ថភាព Off-road មិនធម្មតា ។ ថ្វីបើវាមានទំហំស្រដៀងទៅណឹង C-HR ក្តី ប៉ុន្តែវាលក្ខណៈពិសេសខុសគ្នាដោយសារតែរូបរាងជ្រុងៗរបស់វា ។ Tj Cruiser នឹងផ្តល់ទីធ្លាខាងក្នុងដ៏ធំទូលាយ ជាមួយនឹងការបំពាក់កៅអី ៥ ឬ ៧ ។
ជាមួយគ្នានេះដែរ វានឹងប្រើគ្រោងឆ្អឹងថ្មីរបស់ Toyota “TNGA” ហើយគេរំពឹងថាវាអាចប្រើម៉ាស៊ីនប្រភេទ Hybrid ចំណុះ ១,៨ លីត្រដូចរថយន្ត Prius និង ចំណុះ ២,០ លីត្រ Dynamic Force Engine ដូចរថយន្ត RAV4 ព្រមទាំងជម្រើសប្រព័ន្ធបើកបរប៉ុងមួយ និង ប៉ុងពីរផងដែរ ៕
ប្រភព ៖ Carscoops