Lamborghini នឹងបញ្ចេញឡានម៉ូដែលថ្មី តម្លៃខ្ទង់លានដុល្លារ
ក្រុមហ៊ុន Lamborghini បានបញ្ចេញរូបថតមួយសន្លឹក បង្ហាញឱ្យឃើញផ្នែកខាងមុខនៃរថយន្តម៉ូដែលថ្មីរបស់ខ្លួន ដែលនឹងត្រូវដាក់បង្ហាញក្នុងកម្មវិធី Frankfurt Motor Show ក្នុងខែកញ្ញាខាងមុន ។
រថយន្ត Lamborghini ដ៏អាថ៌កំបាំងនោះ មានការរចនាផ្នែកខាងមុខស្រដៀងទៅនឹងគំរូរថយន្ត Terzo Millennio Concept គ្រាន់តែចង្កៀងវារាងជ្រុងជាងបន្តិចប៉ុណ្ណោះ ។
បើយោងតាមគេហទំព័រ Autocar ធ្លាប់បានអះអាងថា វានឹងជារថយន្តប្រភេទ Hypercar ដែលផលិតមានចំនួនកំណត់ ហើយប្រើម៉ាស៊ីន Naturally-aspirated ទំហំ ១២ ស៊ីឡាំង ព្រមទាំងមានជំនួយពីម៉ាស៊ីនអគ្គិសនីទៀតផង ។
យ៉ាងណាមិញ គេដឹងថា រថយន្ត Lamborghini នោះ មានកូដឈ្មោះ LB48H ដែលមានតម្លៃប្រមាណ ២,៥ លានដុល្លារឯណោះ ៕
ដោយ ៖ ឡុង
ប្រភព ៖ paultan