ច្បាស់ហើយ! Nokia 7.2 ថ្មី រចនាកាមេរ៉ាក្រោយ រាងមូលថ្លុញ
នាពេលថ្មីៗកន្លងមកនេះ ទូរស័ព្ទ Nokia 7.2 បានបែកធ្លាយព័ត៌មាន និង រូបរាងជាច្រើន ។ ការបែកធ្លាយចុងក្រោយបង្អស់គឺកើតចេញពីលោក Joachim Kuss ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Zeiss Group ដែលជាដៃគូរបស់ Nokia ។
លោក Joachim បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹក បង្ហាញឱ្យការរចនាផ្នែកខាងក្រោយនៃទូរស័ព្ទ Nokia 7.2 ដែលមានកាមេរ៉ា ៣ គ្រាប់ នៅក្នុងស៊ុមរាងមូល ខុសប្លែកពីកាមេរ៉ារបស់ទូរស័ព្ទដទៃទៀត ។
កាមេរ៉ាទាំង ៣ គ្រាប់របស់ Nokia 7.2 មានទំហំ ៤៨MP ជាកាមេរ៉ាគោល , កាមេរ៉ា Ultra-wide angle និង កាមេរ៉ា Depth sensor សម្រាប់ថតរូប Portrait ។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្រោយរបស់វាក៏បានបង្កប់សេនស័រស្កេនម្រាមដៃផងដែរ ។
Nokia 7.2 ត្រូវគេរំពឹងថានឹងប្រកាសនៅខែក្រោយ ជាមួយនឹង Nokia 6.2 ។ Nokia 7.2 ប្រើឈីប Snapdragon 710 និង RAM ទំហំ 6GB មានអេក្រង់ ៦,២ អ៊ីង កម្រិត FHD+ ព្រមទាំងថាមពលថ្មទំហំ 3,500mah ៕
ដោយ ៖ ឡុង
ប្រភព ៖ gsmarena