ទូរស័ព្ទបត់អេក្រង់ដំបូងរបស់ Motorola នឹងចេញលក់ឆាប់ៗ តម្លៃមិនក្រោម ១៥០០ ដុល្លារទេ
Motorola កំពុងនាំយកត្រកូល Razr របស់ខ្លួនត្រលប់មកវិញ ជាមួយនឹងទូរស័ព្ទបត់អេក្រង់ដំបូងបង្អស់ ។
Motorola Razr នេះអាចនឹងចេញលក់នៅអឺរ៉ុបមុនគេនៅក្នុងខែ ធ្នូ ឆ្នាំ ២០១៩ ឬ ខែ មករា ឆ្នាំ ២០២០ ខាងមុខ ជាមួយនឹងតម្លៃមិនក្រោម ១ ៥០០ ដុល្លារឡើយ ។
បើប្រៀបធៀបជាមួយនឹងទូរស័ព្ទបត់អេក្រង់ដទៃទៀត ដូចជា Samsung Galaxy Fold និង Huawei Mate X វាមានតម្លៃថោកជាងខ្លាំង ប៉ុន្តែថ្លៃជាងទូរស័ព្ទកំពូលៗរបស់គូប្រជែងដែលមានអេក្រង់ធម្មតា ៥០% ឯណោះ ។
គួរឱ្យដឹងថា ទូរស័ព្ទ Razrs បត់អេក្រង់ថ្មី នឹងបត់ដូច Razrs ស៊េរីមុនដែរ ហើយក៏មានអេក្រង់តូចមួយនៅផ្នែកខាងក្រៅ ដើម្បីបង្ហាញ Notifications និង Status ផ្សេងៗផងដែរ ។
Razr ថ្មីនឹងផ្តោតខ្លាំងលើការរចនាៗជាធំ ខណៈពាក្យចចាមអារាមអះអាងថា វាអាចប្រើឈីប Snapdragon 710 SoC , RAM 4GB និង 6GB , ទំហំផ្ទុក 64GB និង 128GB ព្រមទាំងថ្មទំហំ ២ ៧៣០mAh ។ ដោយឡែក អេក្រង់ខាងក្នុងរបស់វាអាចនឹងមានទំហំ ៦,២ អ៊ីង ជាមួយនឹងកម្រិតបង្ហាញរូបភាព ៨៧៦x២១៤២px ខណៈអេក្រង់ខាងក្រៅមានកម្រិតបង្ហាញរូបភាព ៦០០x៨០០px ៕
ដោយ ៖ ឡុង
ប្រភព ៖ gsmarena