បន្តិចទៀត លែងមាន Facebook Group បែប “Closed” និង “Secret” ទៀតហើយ!
Facebook Group គឺជាកន្លែងមួយដែលមនុស្សប្រមូលម្តុំគ្នាដើម្បីពិភាក្សាគ្នាលើរឿងរ៉ាវផ្សេងៗ ។ វាចែកចេញជា ៣ ប្រភេទ គឺ Public, Closed និង Secret ។ ជាការពិតណាស់ មនុស្សមួយចំនួនអាចមានការភាន់ច្រឡំចំពោះ Privacy នៃប្រភេទ Group នីមួយៗ ។
- Group ប្រភេទ Public ៖ អ្នកលេង Facebook ទាំងអស់អាចរកវាឃើញ , មើលសមាជិកខាងក្នុងបង្ហោះអ្វីខ្លះ និង អាចស្នើសុំចូលរួមជាមួយបាន ។
- Group ប្រភេទ Closed ៖ មានតែសមាជិកក្នុងក្រុមប៉ុណ្ណោះ អាចមើលឃើញនរណាខ្លះនៅក្នុងនោះ និង អ្វីដែលពួកគេបង្ហោះ ។
- Group ប្រភេទ Secret ៖ មានតែសមាជិកក្នុងក្រុមប៉ុណ្ណោះ អាចរកវាឃើញ ហើយទាល់តែគេអញ្ជើញអ្នក (Invite) ទើបអ្នកអាចចូលរួមក្នុងក្រុមនោះបាន ។
ឥឡូវនេះ Facebook Groups នឹងមាន Privacy តែ ២ ប្រភេទប៉ុណ្ណោះ គឺ Public ឬ Private ។
- Group ប្រភេទ Secret នឹងត្រូវហៅថា “Private and Hidden” ដែលមានន័យថា ទាល់តែសមាជិកក្នុងនោះទើបអាចរកវាឃើញ និង អាចមើលឃើញអ្នកណាខ្លះនៅក្នុងនោះ ហើយគេបង្ហោះអ្វីខ្លះ ។
- ចំណែកឯ Group ប្រភេទ Closed នឹងត្រូវហៅថា “Private but Visible” ដែលមានន័យថា អ្នកលេង Facebook គ្រប់គ្នាអាចរកវាឃើញ ប៉ុន្តែមានតែសមាជិកប៉ុណ្ណោះ ទើបអាចឃើញអ្នកណាខ្លះនៅក្នុងនោះ ហើយគេបង្ហោះអ្វីខ្លះ ៕
ដោយ ៖ ឡុង
ប្រភព ៖ CNET