លេចធ្លាយរូបរាង GoPro Hero 8 និង កាមេរ៉ាថ្មី Max 360
នាពេលថ្មីៗនេះ គេបានទម្លាយរូបថតជាច្រើនសន្លឹកនៃកាមេរ៉ាថ្មីចំនួន ២ ម៉ូដែលរបស់ GoPro គឺ Hero 8 និង Max 360 ។
ជាមួយនឹងការទម្លាយនោះ គេក៏បានអះអាងថា Hero 8 នឹងមានសមត្ថភាពអាចថតដល់កម្រិត 4K 60fps ឬ 1080P 480fps ។ មិនតែប៉ុណ្ណោះ វាក៏អាចប្រើជាមួយ Accessories ថ្មីជាច្រើន រួមទាំង អេក្រង់ និង ភ្លើង ព្រមទាំង Microphone ខាងក្រៅទៀតផង ។
តាមការបង្ហាញពីផ្ទៃក្នុង កាមេរ៉ា Hero 8 នឹងប្រើឈីបថ្មីដែលបង្កើតឡើងដោយ GoPro ផ្ទាល់ ហៅថា GP2 (ឈីប GP1 បានបង្ហាញខ្លួនលើ Hero 6 Black កាលពីឆ្នាំ ២០១៧) ។ GP2 នឹងជួយរ៉ាប់រងធ្វើឱ្យពណ៌រូបភាពកាន់តែត្រឹមត្រូវ , ទប់លំនឹងវីដេអូ និង គុណភាពរូបភាពពេលថត Zoom ជាដើម ។
ដោយឡែក GoPro Max 360 ដែលជាកាមេរ៉ាអាចថតបានទិដ្ឋភាព ៣៦០ ដឺក្រេវិញ ហាក់មិនទាន់មានព័ត៌មានលម្អិតលេចចេញមក ក្រៅពីរូបរាងរបស់វាឡើយ ។ យ៉ាងណាមិញ គេក៏មិនរំពឹងច្រើនប៉ុន្មានដែរពី Max 360 ដោយសារតែ GoPro បានបញ្ចេញកាមេរ៉ាថត ៣៦០ ដឺក្រេ Fusion 360 កាលពីឆ្នាំ ២០១៧ រួចមកហើយ ៕
ដោយ ៖ ឡុង
ប្រភព ៖ theverge