ម្ចាស់ឡាន Tesla Model 3 ម្នាក់ វះកាត់ដាក់ឈីបក្នុងដៃ ព្រោះខ្ជិលប្រើសោរ (វីដេអូ)
នារីជាម្ចាស់រថយន្តអគ្គិសនី Tesla Model 3 ម្នាក់នៅសហរដ្ឋអាមេរិក បានវះកំភួនដៃដើម្បីដាក់ឈីបដែលយកចេញពីកាត (keycard) របស់រថយន្ត ដូច្នេះនាងអាចបើកទ្វារ និង បញ្ឆេះរថយន្តបាន ដោយគ្រាន់តែគ្រវីដៃក្បែរសេនស័ររថយន្តប៉ុណ្ណោះ ។
នារីខាងលើមានឈ្មោះ Amie DD គឺជាអ្នកបង្កើត Software ហើយធ្លាប់បានបាញ់ឧបករណ៍សម្គាល់ប្រេកង់ RFID ចូលក្នុងដៃម្តងរួចមកហើយ ដែលអនុញ្ញាតឱ្យនាងអាចបើកទ្វារផ្ទះដោយមិនបាំបាច់ត្រូវការសោរឡើយ ។
Amie បានរំលាយកាត (keycard) រថយន្ត Tesla Model 3 របស់នាង ដើម្បីយកឈីបនៅក្នុងនោះ រួចវះកាត់ដាក់បញ្ចូលក្នុងកំភួនដៃរបស់នាង ។ នៅចុងបញ្ចប់ នាងអាចបើកទ្វាររថយន្តបាន ដោយគ្រាន់តែដាក់ដៃក្បែរសេនស័រទ្វាររថយន្ត ចម្ងាយ ១ អ៊ីង (២៥ មីល្លីម៉ែត្រ) ប៉ុណ្ណោះ ៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
ដោយ ៖ ឡុង
ប្រភព ៖ Carscoops