ម៉ូតូ GPX Legend 250 Twin រូបរាងបែប Classic ហើយប្រើម៉ាស៊ីន ២ ទៀត
ក្រុមហ៊ុនម៉ូតូថៃ GPX បានបញ្ចេញម៉ូតូម៉ូដែលថ្មី Legend 250 Twin ដែលមានរូបរាងបែប Classic គួរឱ្យទាក់ទាញ។
Legend 250 Twin បានបំពាក់ចង្កៀងមុខរាងមូលបែប Classic ជាមួយនឹងអំពូល DRL យ៉ាងស្រស់ស្អាត ។ ចំណែកឯចង្កៀងក្រោយវិញ ក៏ជាអំពូល LED និង អំពូលស៊ីញ៉ូមានរាងមូលផងដែរ ។ លើសពីនេះ វាក៏បានបំពាក់កុងទ័រ និងកញ្ចក់មើលចំហៀងរាងមូល ដើម្បីឱ្យស៊ីទៅនឹងរូបរាងរបស់វាទៀតផង ។
អ្វីដែលសំខាន់បំផុតនោះគឺ GPX Legend 250 Twin ប្រើម៉ាស៊ីន ២ ដំបូងបង្អស់ ជាមួយនឹងប្រព័ន្ធប៊ិចសាំង Fi កម្លាំង ២៣៤ សេសេ , មានធុងទឹកស្អំម៉ាស៊ីន និង ប្រើចង្កឹះលេខ ៦ វគ្គ ។
ម៉ូតូនេះមានជម្រើស ៣ ពណ៌ គឺ ពណ៌ក្រហម , ពណ៌ខ្មៅ និង ពណ៌ខ្មៅរលោង ។ វាមានតម្លៃ ៧៩ ៥០០ បាត (ប្រហែល ២ ៥៨០ ដុល្លារ) ៕
ដោយ ៖ ឡុង
ប្រភព ៖ Motorival