ឡាន Aston Martin ថ្លៃបំផុត ប្រើពេល ៤២០០ ម៉ោងដើម្បីផលិត
កាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុនរថយន្ត Aston Martin បានដាក់បង្ហាញម៉ូដែល DB4 Zagato Continuation ដែលមានតម្លៃរហូតដល៉ទៅ ៧,២ លានដុល្លារក្នុងមួយគ្រឿង ហើយផលិតត្រឹមតែ ១៩ គ្រឿងប៉ុណ្ណោះ ។
ឥឡូនេះ DB4 Zagato Continuation បានចូលសង្វាក់ផលិតកម្មជាផ្លូវការ នៅរោងចក្រ Aston Martin Works ស្ថិតក្នុងក្រុង Newport Pagnell នៃចក្រភពអង់គ្លេស ។ ក្រុមហ៊ុន Aston Martin អះអាងថា ពួកគេត្រូវចំណាយពេល ៤ ៥០០ ម៉ោងដើម្បីផលិតរថយន្តនេះមួយគ្រឿង ព្រោះតែវាផលិតឡើងដោយដៃ ។
គួរឱ្យដឹងថា កាលដើមឡើយ DB4 Zagato ត្រូវបានផលិតឡើងដើម្បីប្រជែងជាមួយ រថយន្ត Ferrari ក្នុងអំឡុងឆ្នាំ ១៩៦០ ប៉ុណ្ណោះ ។
វាប្រើម៉ាស៊ីនចំណុះ ៤,៧ លីត្រ ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបានច្រើនជាង ៣៩០ សេះ ហើយដំណើរការជាមួយប្រអប់លេខដៃ ៤ វគ្គ និង ប្រព័ន្ធបើកបរប៉ុងមួយកាឡេកង់ក្រោយ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carbuzz