Ford បញ្ចេញ Mustang Shelby GT350R ឆ្នាំ ២០២០ កម្លាំងជាង ៥០០ សេះ
Ford ទើបតែបានបញ្ចេញរថយន្តស្ព័រ Mustang Shelby GT350R ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដែលទទួលបានការបំផុសគំនិតពីសិស្សច្បងម៉ូដែល GT500 ។
ការផ្លាស់ប្តូរលើ GT350R ស៊េរីថ្មីនេះ រួមមានទាំអ បូមមុខដូច GT500 ព្រមទាំង ជួយឱ្យការបួងនៅផ្លូវកោងប្រសើរជាងមុន ផងដែរ ។ ក្រៅពីនេះ GT350R បានអាប់ដេតលើផ្នែក Aerodynamics និង សាក់ស៊ី ហើយបំពាក់យ៉ាន់ប្រភេទ Carbon Fiber មកស្តង់ដារ , កាងកាត់ខ្យល់ខាងមុខ និង កាងកន្ទុយត្រីខាងក្រោយ ទៀតផតង ។
មិនតែប៉ុណ្ណោះ GT350R ក៏បានបន្ថែមពណ៌ថ្មី ៤ ទៀត គឺ ពណ៌បៃតង (Grabber Lime) , ពណ៌ទឹកក្រូច (Twister Orange) , ពណ៌ទឹកប្រាក់ (Iconic Silver) និង ពណ៌ក្រហម (Red Hot Metallic) ។
សូមបញ្ជាក់ថា GT350R ប្រើម៉ាស៊ីនសាំងចំណុះ ៥,២ លីត្រ ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៥២៦ សេះ ហើយមានតែជម្រើសលេខដៃ ៦ វគ្គប៉ុណ្ណោះ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops