ឡានរថក្រោះ Rezvani ឆ្នាំ ២០២០ ជា SUV ខ្លាំងបំផុតលើលោក ឯតម្លៃញាក់សាច់
រថយន្ត Rezvani Tank ស៊េរីឆ្នាំ ២០២០ នឹងត្រូវបង្ហាញខ្លួននៅក្នុងកម្មវិធី Monterey Car Week ហើយចែកចេញជាច្រើនជម្រើស ។
ជម្រើសថោកបំផុត គឺតម្លៃ ១៥៥ ០០០ ដុល្លារ ដែលបំពាក់ម៉ាស៊ីនចំណុះ ៣,៦ លីត្រ ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៨៥ សេះ ប៉ុន្តែអតិថិជនក៏អាចជ្រើសយកម៉ាស៊ីនចំណុះ ៦,៤ លីត្រ ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៥០០ សេះ ឬ ម៉ាស៊ីនចំណុះ ៣,០ លីត្រ កម្លាំង ២៨៥ សេះ ។
ចំណែកឯជម្រើសផ្សេងទៀត គឺ ម៉ាស៊ីនចំណុះ ៦,២ លីត្រ Supercharged ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ១ ០០០ សេះ ជាមួយនឹងតម្លៃចាប់ពី ២៩៥ ០០០ ដុល្លារ សម្រាប់ប្រភេទ Tank Military Edition និង ៣៤៩ ០០០ ដុល្លារសម្រាប់ប្រភេទ Tank X ។
បើប្រៀបធៀបនឹងស៊េរីមុន រថយន្ត Rezvani Tank ស៊េរីឆ្នាំ ២០២០ ទទួលបានការអាប់ដេតបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ផ្នែកខាងក្រៅ ខណៈផ្នែកខាងក្នុងវិញនៅតែរក្សាប្រណីតភាពរបស់ខ្លួនដដែល ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops