Rolls-Royce Cullinan Billionaire ថ្លៃជាងម៉ូដែលធម្មតា ២ ដង មានតែ ១៣ គ្រឿងគត់
Mansory ដែលជាក្រុមហ៊ុនកែច្នៃរថយន្តប្រណីតដ៏ល្បីរបស់អាល្លឺម៉ង់ បានចេញលក់រថយន្ត Rolls-Royce Cullinan Billionaire ដែលទទួលបានការអាប់ដេតយ៉ាងទាក់ទាញលើស Cullinan ធម្មតា ។
Cullinan Billionaire ត្រូវបានដាក់លក់ក្នុងតម្លៃ ៧២៦ ៧៩៩ ដុល្លារសម្រាប់ទីផ្សារប្រទេសអាល្លឺម៉ង់ ហើយមានត្រឹមតែ ១៣ គ្រឿងប៉ុណ្ណោះ ។
ទោះបីជាមានលុយកាន់ក្នុងដៃ ប៉ុន្តែអតិថិជនត្រូវរង់ចាំពេល ២ ខែទើបទទួលបានរថយន្ត បន្ទាប់ពីបញ្ជាទិញរួច ។ Mansory បានធ្វើការកែលម្អលើ Cullinan Billionaire ដូចជា ថែមកាងតួខ្លួនឱ្យរីកទទឹងធំជាងមុន , កាងកន្ទុយត្រីខាងក្រោយ , គម្របម៉ាស៊ីនរថយន្តថ្មី , ប្រព័ន្ធស៊ីម៉ាំងស្ព័រ , ទម្លាក់បូម និង យ៉ាន់ទំហំ ២៤ អ៊ីង ជាដើម ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops