Nissan Navara N-Trek ឆ្នាំ ២០២០ លេងខ្លួនមួយជុំ រឹតតែទាក់ទាញ
ក្រុមហ៊ុនរថយន្ត Nissan នៅក្នុងប្រទេសអូស្រ្តាលី បានបញ្ចេញរថយន្តភីកអាប់ម៉ូដែលពិសេសថ្មីមួយ ហៅថា Navara N-Trek ។
Navara N-Trek នេះ ទទួលបានការតុបតែងមួយចំនួនលើតួខ្លួនខាងក្រៅ ដូចជា យ៉ាន់ Alloy ទំហំ ១៨ អ៊ីង , កាងមុខខាងក្រោម , ប៉ាណាមុខ , គែមអំពូលកាត់អ័ព្ទ , កាងខាងក្រោយ , របាគ្រែខាងក្រោយ , របាលើដំបូល , ឈ្នាន់ចំហៀង , គម្របកញ្ចក់មើលចំហៀង , ដៃទ្វារ និង គ្រឿងបរិក្ខាមួយចំនួនទៀតនៅផ្នែកខាងក្នុងផងដែរ ។
រថយន្តភីកអាប់ Navara N-Trek នេះក៏បំពាក់ប្រព័ន្ធព័ត៌មាន-កម្សាន្តថ្មី Alliance In-Vehicle Infotainment (AIVI) លើអេក្រង់ទំហំ ៨ អ៊ីង ប្រភេទ Touchscreen ដែលទទួលបានការរចនាឡើងវិញនូវរូបរាង និង ម៉ឺនុយ ហើយថែមទាំងអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ទៀតផង ។
ក្រៅពីនោះ វាក៏បំពាក់មុខងារសុវត្ថិភាពជាច្រើន ដូចជា កាមេរ៉ាមើលក្រោយ , សេនសឺចូលចត , មុខងារមើលមួយជុំរថយន្ត ៣៦០ ដឺក្រេ , មុខងារជំនួយពេលឡើងចំណោត (HSA) និង ចុះចំណោត (HDC) ជាដើម ។
សូមបញ្ជា្កក់ថា Navara N-Trek ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ Twin-turbo ដែលបង្កើតកម្លាំងបាន ១៨៨ សេះ ដំណើរការជាមួយប្រអប់លេខដៃ ៦ វគ្គ ឬ អូតូ ៧ វគ្គ ។ វាមានតម្លៃចាប់ពី ៣៨ ២០០ ដុល្លារសម្រាប់ប្រភេទលេខដៃ និង ៣៩ ៩០០ ដុល្លារសម្រាប់ប្រភេទលេខអូតូ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops