BMW X1 ឆ្នាំ ២០២០ ចេញតម្លៃលក់ផ្លូវការ ខ្ទង់ជាង ៣ ម៉ឺនដុល្លារ
BMW ទើបតែបានប្រកាសពីតម្លៃរថយន្ត SUV ខ្នាតតូចម៉ូដែល X1 ស៊េរីឆ្នាំ ២០២០ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។ X1 ដែលដាក់លក់នៅទីនោះ មានម៉ូដែល sDrive28i និង xDrive28i ។
ពួកវាប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២២៨ សេះ ដំណើរការដោយប្រអប់លេខអូតូ ៨ វគ្គដូចគ្នា ខុសត្រង់ sDrive28i ប្រើប៉ុងមួយកាឡេកង់មុខ ខណៈ xDrive28i ប្រើប៉ុងពីរ ។
BMW អះអាងថា X1 xDrive28i ដែលប្រើប៉ុងពីរ អាចស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៣ វិនាទី ។
សូមបញ្ជាក់ថា X1 sDrive28i នឹងមានតម្លៃចាប៉ពី ៣៦ ១៩៥ ដុល្លារ ខណៈ X1 xDrive28i នឹងមានតម្លៃចាប់ពី ៣៨ ១៩៥ ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក ។ X1 ថ្មីនេះក៏មានកញ្ចប់ Option “M Sport” ដើម្បីតុបតែងលើតួខ្លួនរបស់វាផងដែរ ។ គ្រប់ម៉ូដែលរបស់ X1 ទាំងអស់ នឹងបំពាក់អេក្រង់ព័ត៌មាន-កម្សាន្ត ទំហំ ៨,៨ អ៊ីង ដែលមានមុខងារផែនទី ហើយអាចភ្ជាប់ជាមួយមុខងារ Apple CarPlay ដែរ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops