ផ្លូវការ! Toyota RAV4 ឆ្នាំ ២០១៩ ជាប់ជាឡានផ្តល់សុវត្ថិភាពបំផុតមួយ (វីដេអូ)
បច្ចេកវិទ្យាសម័យទំនើបនេះបានធ្វើឱ្យរថយន្តកាន់តែផ្តល់សុវត្ថិភាពខ្ពស់ មិនថារថយន្តខ្នាតតូច-ធំ ឬ ទំនើប-មិនទំនើបឡើយ ។
ជាក់ស្តែង Toyota RAV4 ដែលជារថយន្តលក់ដាច់បំផុតមួយនៅសហរដ្ឋអាមេរិក បានទទួលលទ្ធផល “ល្អឥតខ្ចោះ” ពីការធ្វើតេស្តិ៍បុកពីវិទ្យាស្ថានធានារ៉ាប់រងដើម្បីសុវត្ថិភាពផ្លូវហាយវេ Insurance Institute for Highway Safety (IIHS) ។
ក្នុងនោះ IIHS បានឱ្យចំណាត់ថ្នាក់ RAV4 ស៊េរីឆ្នាំ ២០១៩ “TSP+” (Top Safety Pick+) ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុត ។ RAV4 ស្ថិតក្នុងចំណោមរថយន្ត SUV ខ្នាតតូចទាំង ៦ ដែលទទួលបានចំណាត់ថ្នាក់ TSP+ ដោយក្នុងនោះរួមមានទាំង Mazda CX-5, Subaru Forester, Hyundai Tucson, Hyundai Kona និង Volvo XC40 ផងដែរ ។
មិនតែប៉ុណ្ណោះ RAV4 ក៏ទទួលបានចំណាត់ថ្នាក់ “ផ្កាយ ៥” ពី រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ National Highway Traffic Safety Administration ទៀតផង ៕
ចង់ដឹង RAV4 ផ្តល់សុវត្ថិភាពយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ៖
ដោយ ៖ ឡុង
ប្រភព ៖ Carbuzz