ញាក់សាច់! Ford នឹងបំពាក់ម៉ាស៊ីន 7.3L V8 ថ្មី លើភីកអាប់ F-series
Ford ទើបតែបានប្រកាសពីជម្រើសម៉ាស៊ីនថ្មីមួយ ចំណុះ ៧,៣ លីត្រ ទំហំ ៨ ស៊ីឡាំង ដែលនឹងត្រូវបំពាក់លើរថយន្តភីកអាប់របស់ខ្លួន ម៉ូដែល F-250 និង F-350 (ជា Option) ហើយនឹងមានបំពាក់មកស្តង់ដារលើម៉ូដែល F-550, F-600, F-650, F-750, F-53, F-59 និង E-Series ។
អ្នកគ្រប់គ្រងផ្នែកម៉ាស៊ីនសាំង V8 លោក Joel Beltramo បាននិយាយថា “ម៉ាស៊ីនចំណុះ ៧,៣ លីត្រនេះ ត្រូវបានរចនាឡើងដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែងបំផុត នៅក្នុងស្ថានភាពដ៏លំបាកបំផុត ដែលជួយដល់ការរស់នៅ និង ការងាររបស់អតិថិជនយើងក្នុងស្ថានភាពរាល់ថ្ងៃ” ។
គួរឱ្យដឹងផងដែរថា ម៉ាស៊ីនសាំងចំណុះ ៧,៣ លីត្រនេះ បង្កើតកម្លាំងបាន ៤៣០ សេះ ហើយមានកម្លាំងរង្វិលដល់ទៅ ៤៧៥ និង ដំណើរការជាមួយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទ TorqShift លើគ្រប់ម៉ូដែលទាំងអស់ លើកលែងតែ F-650 និង F-750 ដែលនៅតែប្រើប្រអប់លេខ ៦ វគ្គ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops