Honda Pilot Black Edition ឆ្នាំ ២០២០ ខ្មៅក្រិបមួយតួខ្លួន ស្អាតប្លែកភ្នែក
បន្ទាប់ពីធ្វើការ Update លើម៉ូដែល Pilot ស៊េរីឆ្នាំ ២០១៩ ជាច្រើនរួចមក ឥឡូវនេះក្រុមហ៊ុន Honda បានបន្ថែមប្រភេទ Black Edition ថ្មីមួយទៀត សម្រាប់ Pilot ស៊េរីឆ្នាំ ២០២០ ។
រថយន្ត Honda Pilot Black Edition ថ្មីនេះ ទទួលបានការរចនាយ៉ាងស្រស់ស្អាតទាក់ភ្នែក ដោយបន្ថែមពណ៌ថ្មី គឺ ពណ៌ខ្មៅ (Crystal Black Pearl) ហើយតុបតែងខ្លួនខ្មៅមួយជុំតែម្តង ព្រមទាំងយ៉ាន់ពណ៌ខ្មៅទំហំ ២០ អ៊ីងផងដែរ ។
ថ្មីបើ Pilot Black Edition មានតួខ្លួនខាងក្រៅពណ៌ខ្មៅសុទ្ធ ប៉ុន្តែផ្នែកខាងក្នុងរបស់វាមានលាយលំជាមួយនឹងពណ៌ក្រហមស្រាល ដូចជា លើតាប្លូ , ទ្វារ , កន្លែងបញ្ជាផ្នែកកណ្តាល , ថ្នេរដេរ , បន្ទះទ្វារ និង ដៃចង្កូត ជាដើម ។
សូមបញ្ជាក់ថា រថយន្ត SUV នេះ ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៨០ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ AWD ។ វាមានតម្លៃចាប់ពី ៥០ ៧១៥ ដុល្លារនៅលើទីផ្សារបរទេស ៕
ដោយ ៖ ឡុង
ប្រភព ៖ Motor1