មកស្គាល់ឡានទាំង ១០ ម៉ូដែល ស្រែកឃ្លានសាំងខ្លាំងបំផុត
គេហទំព័ររថយន្ត Carbuzz របស់សហរដ្ឋអាមេរិក បានធ្វើការចងក្រងនូវបណ្តុំរថយន្តទាំង ១០ ម៉ូដែល ស៊ីសាំងច្រើនជាងគេបំផុត ចំពោះការបើកបរចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ។ រថយន្តទាំងនោះមានដូចជា ៖
១០) Mercedes-Benz G550 ៖ បំពាក់ម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង បង្កើតកម្លាំងបាន ៤១៦ សេះ និងប្រើប៉ុង ២ (AWD) ។ ជាមធ្យមវាស៊ីសាំង ១៨ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ ។
៩) Ferrari GTC4Lusso៖ បំពាក់ម៉ាស៊ីនចំណុះ ៦,៣ លីត្រ Naturally Aspirated ទំហំ ១២ ស៊ីឡាំង បង្កើតកម្លាំងបាន ៦៨០ សេះ និងប្រើប៉ុង ២ (AWD)។ ជាមធ្យមវាស៊ីសាំង ១៨ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
៨) Ferrari 812 Superfast៖ បំពាក់ម៉ាស៊ីនចំណុះ ៦,៥ លីត្រ ទំហំ ១២ ស៊ីឡាំង បង្កើតកម្លាំងបាន ៧៨៩ សេះ និងប្រើប៉ុង ១ (RWD)។ ជាមធ្យមវាស៊ីសាំង ១៨ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
៧) Mercedes-AMG G63៖ បំពាក់ម៉ាស៊ីនចំណុះ ៥,៥ លីត្រ ទំហំ ៨ ស៊ីឡាំង បង្កើតកម្លាំងបាន ៥៦៣ សេះ និងប្រើប៉ុង ២ (AWD)។ ជាមធ្យមវាស៊ីសាំង ១៨ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
៦) Jeep Grand Cherokee Trackhawk៖ បំពាក់ម៉ាស៊ីនចំណុះ ៦,២ លីត្រ Supercharged ទំហំ ៨ ស៊ីឡាំង បង្កើតកម្លាំងបាន ៧០៧ សេះ និងប្រើប៉ុង ២ (AWD)។ ជាមធ្យមវាស៊ីសាំង ១៨ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
៥) Pagani Huayra៖ បំពាក់ម៉ាស៊ីនចំណុះ ៦,0 លីត្រ AMG Twin-turbocharged ទំហំ ១២ ស៊ីឡាំង បង្កើតកម្លាំងបាន ៧០០ សេះ និងប្រើប៉ុង ១ (RWD)។ ជាមធ្យមវាស៊ីសាំង ១៨ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
៤) Mercedes-AMG G65៖ បំពាក់ម៉ាស៊ីនចំណុះ ៦,0 លីត្រ Bi-turbocharged ទំហំ ១២ ស៊ីឡាំង បង្កើតកម្លាំងបាន ៦២១ សេះ និងប្រើប៉ុង ២ (AWD)។ ជាមធ្យមវាស៊ីសាំង ១៩,៦ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
៣) Lamborghini Aventador S៖ បំពាក់ម៉ាស៊ីនចំណុះ ៦,៥ លីត្រ Naturally Aspirated ទំហំ ១២ ស៊ីឡាំង បង្កើតកម្លាំងបាន ៧៣០ សេះ និងប្រើប៉ុង ២ (AWD)។ ជាមធ្យមវាស៊ីសាំង ១៩,៦ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
២) Mercedes-Benz G550 4×4៖ បំពាក់ម៉ាស៊ីនចំណុះ ៤,០ លីត្រ Bi-turbocharged ទំហំ ១២ ស៊ីឡាំង បង្កើតកម្លាំងបាន ៤១៦ សេះ និងប្រើប៉ុង ២ (AWD)។ ជាមធ្យមវាស៊ីសាំង ២១,៣ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
១) Bugatti Chiron៖ បំពាក់ម៉ាស៊ីនចំណុះ ៨,០ លីត្រ Quad-turbo ទំហំ ១៦ ស៊ីឡាំង បង្កើតកម្លាំងបាន ១ ៥០០ សេះ និងប្រើប៉ុង ២ (AWD)។ ជាមធ្យមវាស៊ីសាំង ២១,៣ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ៕
ប្រភព ៖ Carbuzz