Connect with us

បច្ចេកវិទ្យា

ប្រព័ន្ធកម្សាន្ត Tesla ជាប់លេខ ១ BMW លេខ ២ ខណៈ Lexus នៅបាតតារាង

on

Advertisement

យោង​តាម​ការ​ស្ទង់មតិ​របស់​ទស្សនាវដ្តី​អាមេរិក Consumer Reports លើ​រថយន្ត​សរុប ៦០ ០០០ គ្រឿង បាន​រក​ឃើញ​ថា អ្នកបើកបរ​ត្រឹម ៥៦% ប៉ុណ្ណោះ​ដែល​ពេញចិត្ត​នឹង​ប្រព័ន្ធកម្សាន្ត-ព័ត៌មាន (Infortainment System) របស់​ពួកគេ ។

ប្រព័ន្ធកម្សាន្ត-ព័ត៌មាន In-Vehicle Infotainment (IVI) លើ Tesla

ទិន្នន័យ​បាន​បង្ហាញ​ថា ប្រព័ន្ធកម្សាន្ត-ព័ត៌មាន In-Vehicle Infotainment (IVI) លើ Tesla បាន​ឈរ​នៅ​កំពូល​តារាង​លេខ ១ ជាមួយ​នឹង​ការ​ពេញចិត្ត ៨៦% ពីម្ចាស់ ។ ជាមួយគ្នានេះ ប្រព័ន្ធកម្សាន្ត-ព័ត៌មានរបស់ BMW បានឈរលេខ ២ ដោយ​ទទួល​បាន​ការ​ពេញចិត្ត ៨០% , Fiat Chrysler Automobiles ៧២% , Porsche ៦៩% , Volkswagen ៦៨% និង Audi ៦៨% ។

ប្រព័ន្ធកម្សាន្ត-ព័ត៌មាន iDrive លើ BMW

ក្រៅពីនេះ Lexus បាន​ឈរ​នៅ​បាត​តារាង ដោយ​ទទួល​បាន​ការ​ពេញចិត្ត​ពី​ម្ចាស់​ត្រឹម ៤៦% ប៉ុណ្ណោះ ។

ប្រព័ន្ធកម្សាន្ត-ព័ត៌មាន Lexus Enform លើ Lexus

លោក Kelly Funkhouser ប្រធានផ្នែក​គ្រប់គ្រង​មួយ​រូប​នៅ Consumer Reports បាន​និយាយ​ថា “ប្រព័ន្ធកម្សាន្ត-ព័ត៌មាន​ដែល​ល្អ គឺងាយស្រួល​រៀន​ពី​វា និង ងាយស្រួល​ប្រើប្រាស់​ជា​ប្រចាំថ្ងៃ ។ វា​គួរតែ​ដើរ​លឿន និង មិន​ស្ពឹក ហើយ​មាន​មុខងារ​ដែល​ស្រួល​បញ្ជា​ឱ្យ​ដំណើរការ” ៕

ដោយ ៖ ឡុង
ប្រភព ៖ paultan

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored