Connect with us

បច្ចេកវិទ្យា

មកស្គាល់កំពូលរថយន្តទាំង ១០ ម៉ូដែល មានតម្លៃថ្លៃបំផុតលើពិភពលោក

on

Advertisement

នៅ​ពេល​យើង​និយាយ​អំពី​ការ​ទិញ​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត ភាគ​ច្រើន​សុទ្ធតែ​គិត​ថា​បាន​ត្រឹមតែ​ស្រមៃ​ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ សម្រាប់​អ្នក​មាន​លំដាប់​កំពូល​វិញ ការ​ទិញ​រថយន្ត Supercar មួយ​គ្រឿង គឺ​ប្រៀប​បាន​នឹង​ការ​ទិញ​ស្បែកជើង​ថ្មី​មួយ​គូ​អីចឹង ។

នៅ​ក្នុង​ថ្ងៃ​នេះ យើង​នឹង​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ឱ្យ​បាន​ស្គាល់​នូវ​កំពូល​រថយន្ត​ទាំង ១០ ម៉ូដែល ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក ។

១០) Pagani Huayra BC តម្លៃ ២,៧ លានដុល្លារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៦,០ លីត្រ ទំហំ ១២ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៧៩០ សេះ

៩) Ferrari Pininfarina Sergio តម្លៃ ៣ លានដុលារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៤,៥ លីត្រ ទំហំ ៨ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៥៦២ សេះ

៨) Aston Martin Valkyrie តម្លៃ ៣,‌១ លានដុល្លារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៦,៥ លីត្រ ទំហំ ១២ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១ ១៦០ សេះ

៧) Lykan Hypersport តម្លៃ ៣,៤ លានដុល្លារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៣,៧ លីត្រ បង្កើត​កម្លាំង​បាន ៧៨០ សេះ

៦) Bugatti Veyron by Mansory Vivere តម្លៃ ៣,៥ លានដុល្លារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៨,០ លីត្រ ទំហំ ១៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១ ២០០ សេះ

៥) McLaren P1 LM តម្លៃ ៣,៥ លានដុល្លារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៣,៨ លីត្រ ទំហំ ៨ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៩៦៨ សេះ

៤) Lamborghini Veneno Roadster តម្លៃ ៤,៤ លានដុល្លារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៦,៥ លីត្រ ទំហំ ១២ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៧៤០ សេះ

៣) Koenigsegg CCXR Trevita តម្លៃ ៤,៨ លានដុល្លារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៤,៨ លីត្រ ទំហំ ៨ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១ ០១៨ សេះ

២) Rolls-Royce Sweptail តម្លៃ ១៣ លានដុល្លារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៦,៧៥ លីត្រ ទំហំ ១២ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៤៥៣ សេះ

១) Bugatti La Voiture Noire តម្លៃ ១៩ លានដុល្លារ ៖ វា​ប្រើ​ម៉ាស៊ីន​ចំណុះ ៨,០ លីត្រ ទំហំ ១៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ១ ៤៧៩ សេះ

ដោយ ៖ ឡុង
ប្រភព ៖ lookers

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored