Connect with us

បច្ចេកវិទ្យា

អ្នកស្រឡាញ់ឡាន Hybrid អាចពិចារណា ៧ ម៉ូដែលនេះបាន ល្អបំផុតប្រចាំឆ្នាំ ២០១៩

on

Advertisement

រថយន្ត Hybrid ដំបូង​គេ​បង្អស់ Toyota Prius នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ ។ បច្ចុប្បន្នវា​សម្បូរ​ទៅ​ដោយ​គូប្រជែង​ជា​ច្រើន ប៉ុន្តែ​វា​នៅ​តែ​អាច​យក​ឈ្នះ​គេ​បាន ដោយសារតែ​បច្ចេកវិទ្យា , ភាព​សន្សំសំចៃ និង ភាព​ធន់​របស់​វា ។ ជាមួយ​គ្នា​នេះ វា​ក៏​មាន​តម្លៃ​ថោកសមរម្យ​ផង​ដែរ ប៉ុន្តែ​ការ​រចនា​របស់​វា ច្បាស់​ណាស់​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ស្រលាញ់​ឡើយ ។

បន្ទាប់​ពី​បាន​ធ្វើ​តេស្តិ៍​លើ​រថយន្ត Hybrid ជាច្រើន​រួច​មក គេហទំព័រ​បច្ចេកវិទ្យា​ដ៏​ល្បី Digital Trend ក៏​បាន​រក​ឃើញ​រថយន្ត Hybrid ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ ។

១) Toyota Prius ៖ ជាប់​ជា​រថយន្ត Hybrid ល្អ​បំផុត (Best Hybrid) ។ វា​បំពាក់​ម៉ាស៊ីន​ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង និង ម៉ូទ័រ​អគ្គិសនី​មួយ ព្រមទាំង​អាគុយ Hybrid ប្រភេទ lithium-ion បង្កើត​កម្លាំង​បាន​សរុប ១២១ សេះ ។ វា​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ត្រឹមតែ ៤,២ លីត្រ​ប៉ុណ្ណោះ សម្រាប់​ការ​បើកបរ​ចម្ងាយ ១០០ គីឡូម៉ែត្រ ។

២) Honda Insight ៖ ជាប់​ជា​រថយន្ត Hybrid ប្រភេទ Sedan ល្អ​បំផុត (Best Hybrid Sedan) ។ វា​បំពាក់​ម៉ាស៊ីន​ចំណុះ ១,៥ លីត្រ ប្រភេទ Atkinson-cycle ទំហំ ៤ ស៊ីឡាំង និង អាគុយ Hybrid បង្កើត​កម្លាំង​បាន ១៥១ សេះ ហើយ​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ត្រឹម ៤,២ លីត្រ​ដូច​គ្នា​នឹង Toyota Prius ដែរ ។

៣) Land Rover Range Rover P400e ៖ ជាប់​ជា​រថយន្ត Hybrid ងាយស្រួល​ប្រើ​បំផុត (Best Hybrid Utility Vehicle) ។ វា​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង និង ម៉ូទ័រ​អគ្គិសនី​មួយ បង្កើត​កម្លាំង​បាន​សរុប ៣៩៨ សេះ ។ ថ្វី​បើ​មាន​តួ​ខ្លួន​ធំ ប៉ុន្តែ​វា​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ត្រឹម ៤,២ លីត្រ​ប៉ុណ្ណោះ ។

៤) Porsche Panamera 4 E-Hybrid ៖ ជាប់​ជា​រថយន្ត Hybrid ដំណើរការ​ល្អ​បំផុត (Best Hybrid Performance Car) ។ វា​បំពាក់​ម៉ាស៊ីន​ចំណុះ ២,៩ លីត្រ Twin-turbocharged ទំហំ ៦ ស៊ីឡាំង និង ម៉ូទ័រ​អគ្គិសនី​មួយ ព្រមទាំង​អាគុយ Hybrid ប្រភេទ lithium-ion មួយ បង្កើត​កម្លាំង​បាន​សរុប ៤៦២ សេះ ។ ជា​មធ្យម​រថយន្ត​នេះ​ស៊ីសាំង​ត្រឹមតែ ២,៥ លីត្រ​ប៉ុណ្ណោះ​សម្រាប់​ការ​បើកបរ​ល្បឿន​យឺត​ចម្ងាយ ១០០ គីឡូម៉ែត្រ ។

៥) BMW 530e ៖ ជាប់​ជា​រថយន្ត Hybrid ទំនើប​បំផុត (Best Hybrid Luxury Car) ។ វា​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង និង ម៉ូទ័រ​អគ្គិសនី​មួយ បង្កើត​កម្លាំង​បាន​សរុប ២៤៨ សេះ ។ សម្រាប់​កម្រិត​ស៊ីសាំង​ជា​មធ្យម​របស់​វា គឺ ៨,១ លីត្រ ។

៦) Chrysler Pacifica Hybrid ៖ ជាប់​ជា​រថយន្ត​វ៉ែន​ខ្នាត​តូច​ប្រើ Hybrid ល្អ​បំផុត (Best Hybrid Minivan) ។ វា​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,៦ លីត្រ ប្រភេទ Atkinson cycle ទំហំ ៦ ស៊ីឡាំង និង ម៉ូទ័រ​អគ្គិសនី​ចំនួន ២ បង្កើត​កម្លាំង​បាន​សរុប ២៦០ សេះ ។ វា​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៧,៣ លីត្រ សម្រាប់​ការ​បើកបរ​ចម្ងាយ ១០០ គីឡូម៉ែត្រ ។

៧) Ram 1500 Hybrid ៖ ជាប់​ជា​រថយន្ត Hybrid ប្រើ​ប៉ុង​ពីរ​ល្អ​បំផុត (Best AWD/4WD Hybrid) ។ វា​បំពាក់​ម៉ាស៊ីន​ទំហំ ៦ ស៊ីឡាំង ដែល​ប្រើ​ប្រព័ន្ធ eTorque បង្កើត​កម្លាំង​បាន ៣៩៥ សេះ ។ វា​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ១០,៦ លីត្រ សម្រាប់​ការ​បើកបរ​ចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ដោយ ៖ ឡុង
ប្រភព ៖ digitaltrends

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored