Connect with us

បច្ចេកវិទ្យា

ច្បាប់បើកបរចម្លែកៗទាំង ១១ នៅអាមេរិក មនុស្សភាគច្រើនមិនធ្លាប់ដឹង

on

Advertisement

សហរដ្ឋអាមេរិក មាន​រដ្ឋ​សរុប​ចំនួន ៥២ ហើយ​រដ្ឋ​នីមួយៗ​សុទ្ធសឹង​តែ​មាន​ច្បាប់​បើកបរ​រៀងៗ​ខ្លួន ។ រដ្ឋ​ខ្លះ​បាន​ចែង​ច្បាប់​បើកបរ​ប្លែកៗ ដែល​យើង​នឹក​ស្មាន​មិន​ដល់ ។ ជាក់ស្តែង រដ្ឋ Alaska មាន​ច្បាប់​មួយ​ចែង​ថា “ហាម​ចង​សត្វ​សុនខ​របស់​អ្នក​លើ​ដំបូល​រថយន្ត” ។

ខាង​ក្រោម​នេះ​គឺ​ជា​ច្បាប់​បើកបរ​ចម្លែកៗ​ទាំង ១១ នៅ​សហរដ្ឋអាមេរិក ដែល​មនុស្ស​ភាគច្រើន​មិន​ធ្លាប់​ដឹង ៖

១) រដ្ឋ Nevada ៖ វា​ជា​រឿង​ខុសច្បាប់​ដែល​ជិះ​សត្វ​អូដ្ឋ​លើ​ផ្លូវ​ហាយវេ

២) រដ្ឋ Alaska ៖ ហាម​ចង​សត្វ​សុនខ​របស់​អ្នក​លើ​ដំបូល​រថយន្ត

៣) រដ្ឋ Arkansas ៖ ហាម​ស៊ីផ្លេ​នៅ​ហាង​លក់​នំ Sandwich

៤) រដ្ឋ Minnesota ៖ ហាម​បើកបរ​យានយន្ត​ដែល​មាន​កង់​កង្វក់

៥) រដ្ឋ California ៖ ប្រសិន​បើ​អ្នក​បើក​ភ្លិត​ទឹក នោះ​អ្នក​ត្រូវ​បើក​ភ្លើង​មុខ​រថយន្ត​ដែរ

៦) ១៤ រដ្ឋ​នៅ​សហរដ្ឋអាមេរិក (ដូច​ជា រដ្ឋ Illinois, Texas និង New Jersey ជា​ដើម) ៖ មិន​អនុញ្ញាត​ឱ្យ​ទិញ​រថយន្ត​នៅ​ថ្ងៃ​អាទិត្យ

៧) រដ្ឋ New Jersey ៖ ត្រូវតែ​ដាក់​ខ្សែ​ក្រវ៉ាត់​ការពារ​សុវត្ថិភាព​ឱ្យ​សត្វ​ចិញ្ចឹម​ក្នុង​រថយន្ត​របស់​អ្នក

៨) រដ្ឋ South Dakota ៖ ក្មេង​អាយុ ១៤ ឆ្នាំ គ្រប់​អាយុ​អាច​បើកបរ​លើ​ដង​ផ្លូវ​បាន

៩) រដ្ឋ Alabama ៖ អ្នក​អាច​បើក​បញ្ច្រាស​ផ្លូវ​ឯកទិស​បាន តែ​ត្រូវ​បើក​ភ្លើង​មុខ​រថយន្ត

១០) រដ្ឋ Ohio ៖ វា​ជា​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ពេល​អ្នក​បើកបរ​យានយន្ត​រហូត​ដល់​អស់​សាំង

១១) រដ្ឋ New Jersey ៖ អ្នក​មិន​អាច​ចាក់សាំង​ដោយ​ខ្លួនឯង​ឡើយ

ដោយ ៖ ឡុង
ប្រភព ៖ Carbuzz

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored