Connect with us

បច្ចេកវិទ្យា

នេ​ប៉ាល់ សម្រេច​ហាមឃាត់​មិនឱ្យ​លេង​ហ្គេម PUBG ព្រោះ​មូលហេតុ​មួយ​

on

Advertisement

​ហ្គេម​បាញ់​គ្នា​កំពុង​ពេញនិយម​ខ្លាំង Player Unknown’s Battle Grounds ឬ PUBG ត្រូវបាន​ហាមឃាត់​មិនឱ្យ​លេង​ឡើយ​នៅក្នុង​ប្រទេស​នេ​ប៉ាល់ ក្រោយ​មានការ​ចោទប្រកាន់ថា​វា​ធ្វើ​ឲ្យ​ក្មេង និង ​ក្មេង​ជំទង់​ញៀន​ខ្លាំង ។​

​ការប្រកាស​ហាមឃាត់​មិនឱ្យ​លេង PUBG នេះ ត្រូវបាន​ធ្វើឡើង​ដោយ​អនុប្រធាននៃ​អាជ្ញាធរ​ទូរគមនាគមន៍​នេ​ប៉ាល់ លោក Sandip Adhikari ដែល​បាន​និយាយ​តាមរយៈ​ការផ្សាយ​បន្ត​ផ្ទាល់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១១ ខែ មេសា ឆ្នាំ ២០១៩ កន្លងទៅនេះ ។ គ្រប់​ប្រតិបត្តិ​ករ​ទូរ​សព្ទ អ្នកផ្គត់ផ្គង់​សេវាកម្ម​បណ្តាញ និង អ្នកផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​នៅក្នុង​ប្រទេស ត្រូវបាន​បញ្ជា​ឱ្យ​ប្លុក​ការចូល​ទៅកាន់​ហ្គេម​នេះ​ទាំងអស់ ។​

​សូមបញ្ជាក់​ឱ្យដឹងថា PUBG គឺជា​ហ្គេម​បាញ់​គ្នា​ដ៏​ពេញនិយម​មួយ​របស់​ក្រុមហ៊ុន Bluehole នៅ​ប្រទេស​កូរ៉េខាងត្បូង ។ ហ្គេម​មួយ​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយ​មាន​ការនិយម​លេង​ពីមុន​ស្សរាប់​លាន​នាក់​ទូទាំង​ពិភពលោក​ទៀតផង ៕

​ដោយ ៖ ឡុង​
​ប្រភព ៖ slashgear​

អត្ថបទពេញនិយម

តារាចម្រៀងប្រុសថៃរូបសង្ហាម្នាក់ ត្រូវគេបំពានផ្លូវភេទលើឆាក ក្នុងរូបភាពបែបធ្វើឱរ៉ាល់សិច (វីដេអូ)
កប់សារី ! គ្រាន់តែស្បែកជើងពាក់លេងរបស់ គង់ ច័ន្ទស្រីមុំ មួយគូៗតម្លៃខ្ទង់ពាន់ដុល្លារ
ប្រាប់តៗគ្នាផង ! ក្រោយ​ចូលឆ្នាំ​ ​ពេលទៅចាក់សាំងហាមភ្ញាក់រឿងតម្លៃឱ្យសោះ
ក្រសួងអប់រំ ប្រកាសចំណុចសំខាន់ៗជាង ១០ ឱ្យសិស្សការពារខ្លួន ពេលអាកាសធាតុក្តៅខ្លាំង !

មតិរបស់អ្នក

Sponsored
Sponsored