ធ្លាប់ឆ្ងល់ទេ? ឡានមួយអាចប្រើសម្បកកង់ ២ ប្រភេទខុសគ្នាបានឬអត់?
អ្នកប្រើប្រាស់រថយន្តមួយចំនួនប្រាកដជាធ្លាប់មានចម្ងល់ថា តើយើងអាចប្រើសម្បកកង់ ២ ប្រភេទខុសគ្នាលើរថយន្តមួយគ្រឿងក្នុងពេលតែមួយបានដែរឬទេ ? ចម្ងល់មួយនេះអាចកើតឡើងដោយសារតែពេលខ្លះយើងត្រូវការផ្លាស់ប្តូរសម្បកកង់តែ ១ ឬ ២ ប៉ុណ្ណោះ មិនមែនទាំង ៤ គ្រាប់ឡើយ ។ ចំណែកឯចម្លើយវិញគឺ “ប្រាកដជាបាន” ប៉ុន្តែអ្នកត្រូវប្រាកដថាទំហំ និង អាត្រាល្បឿនលើសម្បកកង់ ត្រូវគ្នាជាមួយនឹងសម្បកកង់ដទៃទៀត ។
គួរបញ្ជាក់ឱ្យដឹងដែរថា សំណឹកនៃសម្បកកង់រថយន្តក៏នឹងមានអាត្រាសឹកខុសៗគ្នាទៅតាមនោះដែរ ដូច្នេះបើអាច យល់ល្អគួរផ្លាស់ប្តូរសម្បកកង់ទាំង ៤ គ្រាប់ក្នុងពេលតែមួយ ។
ចំណែកឯរថយន្តប្រើប៉ុងពីរ យើងត្រូវចាំបាច់ផ្លាស់ប្តូរសម្បកកង់ទាំង ៤ គ្រាប់ក្នុងពេលតែមួយ បើមិនដូច្នោះទេអ្នកនឹងដាក់សម្ពាធកាន់តែខ្លាំងដល់ប្រព័ន្ធម៉ាស៊ីន ដែលមានតម្លៃជួសជុលថ្លៃជាងតម្លៃសម្បកកង់ទៅទៀត ៕
ប្រភព ៖ worldclassautoservice