
អ្នករចនា Gunho Lee បានចែករំលែកវីដេអូគំនិតថ្មីរបស់គាត់សម្រាប់ទូរស័ព្ទ iPhone XI ដែលកំពុងដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 13 ។
ឧបករណ៍ដែលបានបង្ហាញនៅក្នុងគំនិតថ្មីនេះមានគែមរាងជ្រុង ហើយដំណើរការដោយ A13 Processor មានច្រក USB-C ព្រមទាំងឆ្នាំងសាកថ្ម PowerDrop ក្រៅពីនេះវាក៏មាន Face ID ជំនាន់ក្រោយ, ID Touch បង្កប់ក្រោមអេក្រង់ និង មានអ្វីៗច្រើនទៀត ។ លក្ខណៈពិសេសថ្មីរបស់ iOS 13 ដែលបានបង្ហាញរួមមាន Split View សម្រាប់ iPhone ដោយឡែក app ត្រូវបានរចនាជាថ្មី និង មានរបៀបប្រើ Dark mode ថែមទៀតផង ។
សូមទស្សនាវីដេអូខាងក្រោមនេះនឹងបានដឹងពីអ្វីដែលថ្មីហើយប្លែកសម្រាប់ Concept ថ្មីនៃទូរស័ព្ទ iPhone XI ៖
ដោយ៖ យ៉ានុ
ប្រភព៖ iclarified
អត្ថបទដោយ៖ Yanouk