Connect with us

បច្ចេកវិទ្យា

Toyota C-HR ប្រភេទ​នេះ​ផលិត​តែ ២០០០ គ្រឿង​ប៉ុណ្ណោះ ហើយស៊ីសាំងតិចខ្លាំង

on

Advertisement

​ជាមួយនឹង​រូបរាង​ស្រដៀង​រថយន្ត​ប្រភេទ Coupe និង​ មាន​ជម្រើស​ពណ៌​ស្អាតៗ​ជាច្រើន រថយន្ត Toyota C-HR កំពុងតែ​លេចធ្លោ​ខ្លាំង​នៅក្នុង​ទីផ្សារ​រថយន្ត SUV ។ ប៉ុន្តែ​ប្រហែលជា​នៅមាន​មនុស្ស​មួយចំនួន​ចង់​លេចធ្លោ​កាន់តែខ្លាំង ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ខាងលើ​ក៏បាន​បំពេញ​បំណង​ពួកគេ ដោយ​បញ្ចេញ​ម៉ូ​ដែល​ពិសេស​មួយ​ហៅថា C-HR Neon Lime ។​

​ដូចដែល​ឈ្មោះ​របស់​វា រថយន្ត Toyota C-HR Neon Lime នេះ​មាន​តួ​ខាងក្រៅ​ពណ៌​បៃតងខ្ចី រំលេច​ជាមួយនឹង​ដំបូល​ពណ៌​ខ្មៅ​, ចង្កៀង​មុខ​ប្រភេទ LED និង យ៉ាន់​អាលុយមីញ៉ូម​ពណ៌​ខ្មៅ ទំហំ ១៨ អ៊ីង ។​

​ចំពោះ​ផ្នែក​ខាងក្នុង​វិញ វា​បំពាក់​ពូក​ស្បែក​ពណ៌​ខ្មៅ លាយ​លំ​ជាមួយនឹង​កាំ​ម្ញី ព្រមទាំង​បំពាក់​ប្រព័ន្ធ​សំឡេង JBL រហូតដល់​ទៅ ៩ គ្រាប់ អាច​បន្លឺសំឡេង ៣៦០ ដឺ​ក្រេ​ទៀតផង ។

C-HR Neon Lime នេះ​មានតែ​ជម្រើស​ម៉ាស៊ីន Hybrid តែមួយគត់ គឺម៉ាស៊ីន​សាំង​ចំណុះ ១,៨ លីត្រ ប្រភេទ Atkinson-cycle VVT-i ដំណើរការជាមួយនឹង​ម៉ូ​ទ័​រ​អគ្គិសនី​ចំនួន ២ ដែល​បង្កើត​កម្លាំង​សរុប​បាន ១២២ សេះ ហើយ​មាន​កម្រិត​ស៊ីសាំង​ត្រឹមតែ ៣,៨ លីត្រ​ប៉ុណ្ណោះ​សម្រាប់​ការរត់​ចម្ងាយ ១០០ គីឡូម៉ែត្រ ​។​ សូមបញ្ជាក់ថា រថយន្ត​តួ​ខ្ពស់​របស់ Toyota មួយ​នេះ​នឹងត្រូវ​ផលិត​ត្រឹមតែ ២ ០០០ គ្រឿង​ប៉ុណ្ណោះ​ ៕

​ដោយ ៖ ឡុង​
​ប្រភព ៖ paultan​

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored